រក​ឃើញ​មូលហេតុ​ នាំ​ឲ្យ​ ​iPhone X​ ​ចេញ​លក់​យឺត​ពេល

  • 2017-10-01 08:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X​ ​ដែល​ ​Apple​ ​ធ្លាប់​ប្រកាស​នឹង​ចេញ​លក់​នា​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៧​ ​នេះ​ ​ត្រូវ​ប្រភព​ព័ត៌មាន​ជា​ច្រើន​អះអាង​ថា​នឹង​មាន​ភាព​យឺតយ៉ាវ​ ​ឬ​និយាយ​បាន​ថា​មិន​អាច​ផលិត​ទាន់​ពេល​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ដូច​ការ​ប្រកាស​របស់​ ​Apple​ ​នោះទេ​។

​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​នេះ​​ ត្រូវ​បាន​​សារព័ត៌មាន​ដ៏​ធំ​មួយ​របស់​អាមេរិក​ ​The Wall Street Journal​ ​បញ្ជាក់​​ថា​ បណ្ដាល​មក​ពី​បច្ចេកវិទ្យា​ស្កេន​មុខ​ ​(Face ID)​ ​របស់​ ​Apple​ ​ដែល​បំពាក់​លើ​ ​iPhone X​ ​ដំណើរការ​មិន​ប្រក្រតី​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​ទាំង​មូល។

យ៉ាង​ណា​មិញ​ ​iPhone X​ ​នឹង​ផ្ដើម​ឲ្យ​ការ​កុម្ម៉ង់​ទិញ​នា​ ថ្ងៃ​ ​២៧​ ​ខែ​តុលា​ ​ឆ្នាំ​២០១៧​ ​នេះ​ ហើយ​​អាច​ចែកចាយ​លក់​ក្នុង​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ ​ដូច​ការ​ប្រកាស​របស់​ ​Apple​ ​ប៉ុន្តែ​បរិមាណមិន​គ្រប់គ្រាន់​​សម្រាប់​ទីផ្សារពិភពលោក​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ រដ្ឋ