មកដឹងតម្លៃចេតីយ របស់កំពូលស្ថាបត្យករ លោកតា វណ្ណ ម៉ូលីវណ្ណ គូរប្លង់ដោយផ្ទាល់
- 2017-10-02 01:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃចេតីយ របស់កំពូលស្ថាបត្យករ លោកតា វណ្ណ ម៉ូលីវណ្ណ គូរប្លង់ដោយផ្ទាល់
ចន្លោះមិនឃើញ
ចេតីយរបស់ បិតាស្ថាបត្យកម្មខ្មែរ ត្រូវបានសាងសង់ដោយយកលំនាំតាមរចនាប័ទ្ម ប្រាសាទបាគង និងគូរប្លង់ដោយលោកតាផ្ទាល់នោះ ត្រូវចំណាយថវិកាសរុបចំនួន ១៨ ៤៧៦ដុល្លារ។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ហង់ ពៅ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ថ្លែងមកកាន់ Sabay។
ចំពោះការសាងសង់ត្រូវចំណាយពេលពេលជាង ៦ ខែគិតចាប់ពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៦ រហូតដល់ពាក់កណ្ដាលខែ កក្កដា ឆ្នាំ២០១៦។ ក្នុងនោះមានការចូលរួមថវិកាពីសប្បុរសជនសរុបចំនួន ១០៤នាក់។ នេះបើតាមការបញ្ជាក់បន្ថែម ពីឯកឧត្ដម ហង់ ពៅ។
ហេតុផលសំខាន់មួយ ដែលលោកតា វណ្ណ ម៉ូលីវណ្ណ យករចនាប័ទ្មលំនាំតាមប្រាសាទបាគង ដោយហេតុថា លោកតាស្រឡាញ់រចនាប័ទ្មនៃការកសាងប្រាសាទនេះជាខ្លាំង សូម្បីតែវិមានឯករាជ្យ ដែលលោកតា ជាអ្នកគូរប្លង់ផ្ទាល់ក៏យករចនាប័ទ្មលំនាំតាមប្រាសាទបាគងដែរ។ ក្នុងនោះលោកតាបានបញ្ជាឱ្យក្រុមការងារសាងសង់ចេតីយរបស់លោកតា ទៅវាស់ពីទំហំ និងក្បូក្បាច់រចនា នៅឯប្រាសាទបាគងដោយផ្ទាល់ទៀតផង។
ចំណែកឯហេតុផល ដែលលោកតា វណ្ណ ម៉ូលីវណ្ណ កសាងចេតីយក្នុងវត្ត ព្រះឥន្ទកោសីយ៍ ហៅវត្តលើ ព្រោះលោកស្រឡាញ់ និងមានអនុស្សាវរីយ៍ជាច្រើនជាមួយវត្តនេះ ហើយម្យ៉ាងទៀតមានទេសភាពដ៏ត្រកាល ដោយនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិទ្រា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕