ឥណ្ឌូនេស៊ី ​មិត្ត​ភាព​ជាមួយ​កម្ពុជា​រួច ​នឹង​អញ្ជើញ​ក្រុម​Top5 FIFA Ranking ​មក​ម្ដង

  • 2017-10-02 01:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ប្រទេស​ឥណ្ឌូនេស៊ី ​នឹង​អញ្ជើញ​ក្រុម​បាល់ទាត់​ស្ថិត​ក្នុង Top5 ​នៅ​ FIFA Ranking ​មក​ប្រកួត​មិត្តភាព​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​នេះ ​ពោល​គឺ​ក្រោយ​ពី​ប៉ះ​ជាមួយ​ក្រុម​កម្ពុជា​រួច​ទៅ។

ឥណ្ឌូនេស៊ី

លោក Gatot Widakdo ​មន្ត្រី​ព័ត៌មាន​របស់​សហព័ន្ធ​បាល់ទាត់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​ដាក់​គោលដៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំង​និង​សក្ដិសម​បំផុត។ ប្រសិន​បើ​អ្វី​គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​បាន ​នោះ​សហព័ន្ធ​នឹង​ចេញ​មក​បញ្ជាក់​បាន​យ៉ាង​ច្បាស់។ កាល​ពី​លើក​មុន​នោះ ​ក្រុម​ខ្លាំង​នៅ​អាស៊ាន​មួយ​នេះ​ធ្លាប់​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ម្ដង​ហើយ ប៉ុន្តែ​មិន​ទាន់​​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ។

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​គោ​ព្រៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​៤​ខាង​មុខ​នេះ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម