ប្រើ iPhone ចង់ថតវីដេអូបានស្អាត កុំរំលងតិចនិកទាំងនេះ
- 2017-10-02 02:05:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើ iPhone ចង់ថតវីដេអូបានស្អាត កុំរំលងតិចនិកទាំងនេះ
ចន្លោះមិនឃើញ
ដើម្បីថតវីដេអូលើ iPhone ឲ្យបានល្អ មិនមែនជារឿងងាយទេបើអ្នកគ្រាន់តែថតធម្មតាៗ។ Sabay បង្ហាញពីតិចនិកថ្មី ៧ យ៉ាងក្នុងការជំនួយការថតវីដេអូឲ្យបានកាន់តែអស្ចារ្យ មិនចាញ់អ្នកកាន់កាមេរ៉ាអាជីពប៉ុន្មានឡើយ។
១.ការប្រើ Exposure Lock
ពិតណាស់ដែល iPhone មានមុខងារស្វ័យប្រវត្តិក្នុងការចាប់ Focus និង Exposure ប៉ុន្តែវាមិនទាន់ល្អគ្រប់គ្រាន់នោះទេ ម្ល៉ោះហើយនៅពេលថតវីដេអូ អ្នកគប្បីប្រើមុខងារ Exposure Lock ដោយផ្តោតទៅលើ Subject ណាមួយ ហើយចុចលើនោះឲ្យជាប់រហូតដល់ឃើញប្រអប់លឿង មានពាក្យ AE/AF Lock បង្ហាញឡើង។
២.ហាម Zoom
បើអ្នកប្រើខុសពី iPhone កាមេរ៉ាភ្លោះ ម៉ូដែល 7 Plus រាល់ពេលថតវីដេអូអ្នកមិនត្រូវ Zoom ជាដាច់ខាត។ យល់ល្អត្រូវទៅឲ្យជិត Subject នោះផ្ទាល់តែម្ដង ឬចង់ផ្លាស់ប្ដូរស្តាយផ្សេងៗណាមួយ អាចប្រើប្រាស់ Len Zoom ជំនួយក៏បាន។
៣.ប្រើកម្មវិធីជំនួយ
ទោះបីកម្មវិធីកាមេរ៉ាមានស្រាប់ក្នុងម៉ាស៊ីនក៏ពិតមែន ប៉ុន្តែបើអ្នកចង់បន្ថែមមុខងារផ្ទៃ Effect ទៅក្នុងវីដេអូ ឬមុខងារជំនួយផ្សេងទៀត គឺមិនអាចឡើយ ដរាបណាអ្នកចេះប្រើកម្មវិធីជំនួយពីខាងក្រៅ។ Sabay ណែនាំកម្មវិធីចំនួន ២ គឺ Filmic Pro ដែលដាក់លក់ក្នុងតម្លៃ ១៤.៩៩ ដុល្លារ និង ProMovie Recorder ប្រើឥតគិតថ្លៃ។
៤.ប្រើ Gimbal
កន្លងទៅ Sabay បានណែនាំប្ឲ្យស្គាល់ពីឧបករណ៍ Gimbal ម្ដងមកហើយ។ ការប្រើឧបករណ៍ Gimbal អាចធ្វើឲ្យអ្នកបត់បែនបានរហ័ស ងាយស្រួលមិននឿយហត់ក្នុងការបម្លាស់ទីច្រើន និងអាចទប់លំនឹងបានល្អខ្លាំងបំផុត។ បញ្ជាក់ថាតម្លៃ Gimbal មានខ្ពស់ទាប ទៅតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់។
៥.គិតពីពន្លឺឲ្យបានគ្រប់គ្រាន់
ពន្លឺជាកត្តាចាំបាច់មួយ ធ្វើឲ្យរូបភាពនិងវីដេអូដែលថតចេញទៅមានសភាពច្បាស់ល្អ។ ទោះថតជាលក្ខណៈ Indoor និង Outdoor ក្តី ជៀសវាងឲ្យបានពីការប្រើប្រាស់ Flash LED លើ iPhone ផ្ទាល់ យល់ល្អគួរទិញឧបករណ៍ជំនួយភ្លើងពីខាងក្រៅ ឬរកទីតាំងណាដែលមានពន្លឺគ្រប់គ្រាន់ ដូចជានៅក្បែរមាត់បង្អួចជាដើម។
៦.ប្រើ Mic ពីខាងក្រៅ
ចង់ទទួលបានសំឡេងវីដេអូច្បាស់ល្អ ការទិញឧបករណ៍ Mic ពីខាងក្រៅមកដោតភ្ជាប់ក្នុងការថត ជាគំនិតល្អបំផុត។ វិធីម្យ៉ាងទៀតអ្នកអាចកាត់សំឡេងខាងក្នុងវីដេអូចោល ហើយថតសំឡេងថ្មី តាមរយៈកម្មវិធី Voice Memos ដែលមានស្រាប់ក្នុងម៉ាស៊ីន ឬទាញយកបន្ថែមពី App Store។
៧.កែវីដេអូលើកុំព្យូទ័រ
មិនប្រាកដថាវីដេអូដែលអ្នកថតរួច ពុំមានកំហុសនោះឡើយ ម្ល៉ោះហើយអ្នកអាចប្រើកម្មវិធីលើកុំព្យូទ័រដែលមាន Free ដូចជា Adobe Premiere Pro ឬ iMovie របស់ Apple ក្នុងការកាត់ត បន្ថែមសំឡេង ឬបញ្ចូលរូបភាពណាមួយទៅតាមចិត្តអ្នក។
អានអត្ថបទបន្ទាប់