នារី​ម្នាក់​នាំ​ឪពុក​ក្មេក​ទៅ​ប៉ុស្តិ៍​ប៉ូលិស ព្រោះ​ផ្ទះ​គ្មាន​បង្គន់​ប្រើ​ប្រាស់នៅផ្ទះ

  • 2017-10-02 06:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ម្នាក់​នៅ រដ្ឋ​ប៊ីហា ប្រទេស​ឥណ្ឌា បាន​បង្ខំ​ឪពុក​ក្មេក​ឲ្យ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ជាមួយ ព្រោះ​តែ​ផ្ទះ​ដែល​នាង​នៅ​គ្មាន​បង្គន់​សម្រាប់​ប្រើ​ប្រាស់​សមរម្យ។ លើស​ពី​នេះ នាង​ថែម​ទាំង​បង្ខំ​ឪពុក​ក្មេក ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​ព្រមព្រៀង​សាងសង់​បង្គន់​មួយ​ក្នុង​ពេល​ឆាប់​ៗ​ទៀត​ផង។

ហេតុការណ៍​ដ៏​កម្រ​នេះ បាន​កើត​ឡើង​នៅ​ភូមិ Cheggan Neura នៃ​ស្រុក Muzaffarpur រដ្ឋ​ប៊ីហា។ ដោយ​សារ​គ្មាន​បង្គន់​ប្រើ​ប្រាស់ នារី​ដែល​ទើប​រៀប​ការ​រួច​នេះ បាន​ធ្វើ​ដំណើរ​មក​ផ្ទះ​ឪពុក​ក្មេក​តាម​ប្រពៃណី តែ​ពេល​ដែល​ប្ដី​របស់​នាង ត្រលប់​មក​ពី​កន្លែង​ធ្វើ​ការ​ប៉ុណ្ណោះ។ បន្ទាប់​ពី​ប្ដី​ត្រលប់​ទៅ​កន្លែង​ធ្វើ​ការ​វិញ នាង​ក៏​ត្រលប់​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​ឯង​វិញ​ដែរ ព្រោះ​ពិបាក គ្មាន​បង្គន់​ប្រើ​ប្រាស់​សមរម្យ។

បញ្ហា​នេះ មិន​អាច​ដោះ​ស្រាយ​ក្នុង​គ្រួសារ​បាន​ឡើយ ហើយ​ឪពុក​នាង​ក៏​មិន​ព្រម​ធ្វើ​បង្គន់​តាម​ការ​ស្នើ​សុំ នាង​ក៏​សម្រេច​ចិត្ត សរសេរ​ពាក្យ​បណ្ដឹង​មួយ​ដាក់​ទៅ​ប៉ូលិស​ក្នុង​តំបន់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ នាង​បាន​ប្ដឹង ឪពុក​ក្មេក ព្រម​ទាំង​បង​ថ្លៃ ពី​បទ​មិន​សង់​បង្គន់ ដែល​អាច​នាំ​ឲ្យ​អាប់​ឱន​កិត្តិយស។

​​​ចំណែក​មន្ត្រី​ប៉ូលិស​នៅ​ស្រុក Muzaffarpur បាន​ប្រាប់​សារព័ត៌មាន​ថា៖ "យើង​បាន​ស្នើ​ឲ្យ​ពួកគេ "ឪពុក​ក្មេង និង​បង​ថ្លៃ" ឲ្យ​សង់​បង្គន់​រួច​រាល់​ក្នុង​ពេល​មួយ​សប្ដាហ៍ ប៉ុន្តែ​ពួក​គេ​បាន​ស្នើ​សុំ​ពេល​ខ្លះ​បន្ថែម​ទៀត ដើម្បី​រក​លុយ។ បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​រួច កូន​ប្រសា​ស្រី​ក៏​បាន​ដក​ពាក្យ​បណ្ដឹង​វិញ"៕

ចុចអានអត្ថបទទាក់​ទង​នឹង​ប្រទេស​ឥណ្ឌា៖

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី