Samsung​ ​ចំណេញ​ ​៤៤​ ​ម៉ឺន​រៀល​ ​ពី​ការ​លក់​ ​iPhone X​ ​មួយ​គ្រឿង​ៗ

  • 2017-10-03 06:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X​ ​ដែល​ជា​កាំភ្លើង​ធំ​របស់​ ​Apple​ ​ប្រើប្រាស់​សម្រាប់​យក​បាន​តំណែង​ជា​ស្មាតហ្វូន​កំពូល​ប្រចាំ​ឆ្នាំ​ ​២០១៧​ ​ឬ​ពាក់​កណ្ដាល​ឆ្នាំ​ ​២០១៨​ ​នេះ​ ​ត្រូវ​គេ​ដឹង​ថា​ ​ក្នុង​ការ​លក់​ស្មាតហ្វូន​ម៉ូដែល​នេះ​មួយ​ ​គឺ​ ​Samsung​ ​នឹង​ចំណេញ​បាន​ ​១១០​ ​ដុល្លារ​ ​ឬ​ប្រមាណ​ ​៤៤០ ០០០​ ​ម៉ឺន​រៀល។

ចំពោះ​មូលហេតុ​ដែល​ ​Samsung​ ​អាច​ចំណេញ​ ​១១០​ ​ដុល្លារ​ពី​ការ​លក់​ ​iPhone X​ ​មួយ​គ្រឿង​ៗ​នេះ​ ​គឺ​មក​ពី​ ​Samsung​ ​គឺ​ជា​អ្នក​ផ្គត់ផ្គង់​កញ្ចក់​ប្រភេទ​ ​OLED​ ​ដែល​បំពាក់​លើ​ ​iPhone X​ ​នេះ​តែ​ម្ដង។ គេ​អាច​សន្និដ្ឋាន​បាន​ថា​ ​iPhone X​ ​នឹង​ជួយ​ឲ្យ​ ​Samsung​ ​កើប​លុយ​បាន​ប្រមាណ​ ​៤​ ​ប៊ីលាន​ដុល្លារ​ ​ពី​ការ​លក់​ស្មាតហ្វូន​សម្រាប់​ខួប​ ​១០​ ​ឆ្នាំ​នៃ​ត្រកូល​ ​iPhone​ ​នេះ។

ក្រៅ​ពី​ផ្គត់ផ្គង់​អេក្រង់​ ​OLED​ ​សម្រាប់​ ​iPhone X, Samsung​ ​ក៏​ជា​ដៃ​គូរ​សហការ​ជា​មួយ​ ​Apple​ ​ក្នុង​ការ​ផ្គត់ផ្គង់​ ​NAND flash​ ​និង​ ​DRAM​ ​ដែល​សុទ្ធ​តែ​ជា​បច្ចេកវិទ្យា​ដែល​ជួយ​ឲ្យ​ ​iPhone​ ​មិន​សូវ​ស៊ី​ថាមពល៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម