ត្រៀម​លុយ​ទៅ Galaxy Note 7 ម៉ូឌែល Note FE មាន RAM ៤GB មក​ដល់​ខ្មែរ​ហើយ!

  • 2017-10-04 04:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ពី Samsung Electronic Cambodia បាន​ឲ្យ​ដឹង​ថា Galaxy Note FE បាន​មក​ដល់​​កម្ពុជា ជា​ម៉ូឌែល​ពិសេស​ផលិត​ឡើង សម្រាប់​អ្នក​ដែល​គាំទ្រ Galaxy ត្រកូល Note 7 ដែល​ធ្លាប់​មាន​បញ្ហា​កាល​ពី​ឆ្នាំ​មុន។

Note FE

FE​ ​គឺ​មក​ពី​ពាក្យ​ ​Fan Edition​ ​ដែល​មានអត្ថន័យ​ថា​ជា​ម៉ូដែល​ផលិត​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​ ​ខណៈ​ ​Galaxy Note FE​ ​អាច​នឹង​ចេញ​លក់​ជំហាន​ដំបូង​សម្រាប់​តែ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ Galaxy Note FE​ ​អាច​នឹង​មាន​ផលិត​ ​៣០​ ​ម៉ឺន​គ្រឿង​ ​ហើយ​មាន​តម្លៃ​ប្រមាណ​ **​៥២០​ ​ដុល្លារ​ ​(បរទេស)​**​ ​ក្នុង​មួយ​គ្រឿង។

តាម​ប្រភព​បញ្ជាក់​ថា ចំពោះ​តម្លៃ​និង​ថ្ងៃ​ចេញ​លក់​លើ​ទីផ្សារ​កម្ពុជា​ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ តែ​ទោះ​យ៉ាង​ណា តាម​ការ​ស្ទាបស្ទង់​ អាច​នឹង​អាច​នឹង​ចេញ​លក់​យ៉ាង​យូរ​នៅ​ដើម​ខែវិច្ឆិកា​ខាង​មុន​នេះ។ សម្រាប់​​អ្នក​គាំទ្រ​ ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ម្ចាស់​អតីត​កំពូល​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ ២០១៦ របស់ Samsung ម៉ូឌែល​នេះ អាច​​ត្រៀម​លុយ​ទុក​ឲ្យ​ហើយ​ទៅ។

Note FE

បើ​ក្រឡេក​ទៅ​មើល​សមត្ថភាព​វិញ ឃើញ​ថា Note FE នៅ​តែ​ខ្លាំង​ដូច​មុន ឯការ​រចនា​រូបរាង មិនខុសពី Note 7 ឡើយ ប៉ុន្តែមាន​ទំហំ​ថ្ម​ត្រឹម ៣២០០ mAh តូចជាងពីមុនបន្តិច ដែល​កាល​មុន​មាន ទំហំ ៣៥០០ mAh។ ចំពោះ​ការ​ធ្វើ​បទ​បង្ហាញពី​លក្ខណៈ​សម្បត្តិ​ពេញ ក្រុម​ការងារ​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ក្រោយ​។

លក្ខណៈសម្បត្តិ​ខ្លះ​របស់ Note FE

  • ថាមពល​ថ្ម​ ​៣ ២០០​ ​mAh​
  • ​ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Qualcomm Snapdragon 820 SoC
  • បំពាក់ RAM ៤GB
  • អង្គ​ផ្ទុក​ទិន្នន័យ​​ក្នុង​ម៉ាស៊ីន​ ​៦៤GB​ ​អម​ជា​មួយ​
  • បំពាក់​អេក្រង់​ប្រភេទ​ ​Super AMOLED​ ​Quad-HD​ ​ទំហំ​ ​៥,៧​ ​អ៊ីញ​
  • ដើរ​ដោយ Andriod OS ជំនាន់ទី ៦ Marshmallow
  • ចំពោះ​ជម្រើស​ពណ៌​ដែល​បង្ហាញ​មាន​ ៤ គឺពណ៌​ខ្មៅ, ពណ៌​មាស, ពណ៌​ទឹក​សមុទ្រ និង ពណ៌​ប្រាក់៕

ចុច​អាន​៖

អត្ថបទ៖ រក្សា