ក្ដៅៗ! កូនស្រីបង្កើតរបស់ Angelina Jolie ចង់វះកាត់កែភេទធ្វើមនុស្សប្រុស
- 2017-10-05 03:07:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! កូនស្រីបង្កើតរបស់ Angelina Jolie ចង់វះកាត់កែភេទធ្វើមនុស្សប្រុស
ចន្លោះមិនឃើញ
គ្រាន់តែឮព័ត៌មាននេះភ្លាម មហាជនជាច្រើនមានការភ្ញាក់ផ្អើលស្ទើរមិនជឿចំពោះអ្វីដែលបានលើកឡើងថា កូនស្រីបង្កើតរបស់ កំពូលតារាហូលីវូដ Angelina Jolie និង Brad Pitt ចង់ប្ដូរភេទ។
យោងតាមវិបសាយ Wnews បានឲ្យដឹងថា តាំងពីតូច កុមារី Shiloh Jolie-Pitt ជាក្មេងស្រីម្នាក់ដែលរស់នៅតាំងខ្លួនជាក្មេងប្រុស។ នាងបានសុំម្ដាយឪពុក តុបតែងខ្លួនស្លៀកពាក់ជាក្មេងប្រុស និងកាត់សក់ខ្លីជានិច្ច ព្រមទាំងចង់ឲ្យគេហៅខ្លួន "John”។ ចំណែកម្ដាយឪពុករបស់ក្មេងតូចរូបនេះ ក៏មិនដែលឃាត់ឃាំងអ្វីដែរ ផ្ទុយទៅវិញមានតែគាំទ្រកូនជានិច្ច ក្នុងបំណងធ្វើយ៉ាងណាឲ្យតែនាងសប្បាយចិត្ត។
តាមប្រភពដដែលបានបន្តទៀតថា ឥឡូវកូនស្រីរបស់ Angelina រូបនេះឈានដល់វ័យគ្រប់ការហើយ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើល នាងបានបង្ហើបថា ខ្លួននឹងទទួលការវះកាត់ចង់ក្លាយជាប្រុស។ ជាមួយគ្នានោះ កុមារវ័យ ១១ឆ្នាំរូបនេះ ក៏បានទៅជួបជាមួយអ្នកជំនាញ និងបានទទួលដំបូន្មានជាច្រើនទាក់ទងនឹងបញ្ហាអ័រម៉ូនផងដែរ។
ដូចប្រិយមិត្តជាច្រើនជ្រាបស្រាប់ Shiloh គឺជាកូនស្រីបង្កើតដំបូងរបស់ Angelina Jolie និង Brad Pitt។ នៅអាយុ៤ឆ្នាំ នាងបានបញ្ជាក់ច្បាស់ៗថា បំណងខ្លួនគឺចង់ក្លាយជាមនុស្សប្រុស ហើយឪពុកម្ដាយក៏ស្របតាម ដោយគ្មានការប្រឆាំងឡើយ។
ទោះជាស្លៀកពាក់ជាក្មេងប្រុសយ៉ាងណាក្ដី ក៏នៅពេលពេញវ័យ រាងកាយរបស់នាងនៅតែ លូតលាស់ដូចមនុស្សស្រីទូទៅដែរ។ មួយវិញទៀត ថ្វីត្បិតនាងមានបំណងចង់ព្យាបាលអ័រម៉ុនក៏ពិតមែន ប៉ុន្តែវានៅតែមិនទាន់ប្រាកដច្បាស់ ថានាងនឹងប្ដូរអវយវៈភេទនៅថ្ងៃខាងមុខ ឫយ៉ាងណាដែរ៕
ចុចអាន៖