ចូលទៅមើលល្អាង​ទឹកថ្លាឈ្វេង អ្នកទេសចរ​ទៅលេង អាចព្រឺក្បាល​នឹងហ្វូងប្រចៀវ

  • 2017-10-05 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្អាង​ទឹក​ថ្លា​​មួយ​កន្លែង​ លាក់​ខ្លួន​​ពួន​សម្ងំ​កណ្ដាល​ព្រៃ​នៅ​ប្រទេស​ហ្វីលីពីន តែង​តែ​ទទួល​ភ្ញៀវ​ទេសចរ​ទៅ​​លំហែ​ឥត​ដាច់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​ថា​ជា​អ្នក​ស្រុក ឬ​បរទេស​។

ល្អាង​នេះ​មាន​ឈ្មោះ Puerto Princesa Underground River ប្រវែង ៨,២​គីឡូម៉ែត្រ និង​ស្ថិត​ក្នុង​ចំណោម​អច្ឆរិយ​ថ្មី​ទាំង ៧​ លើ​លោក។ គេហទំព័រ​អង្គការ​យូណេស្កូ​ បាន​រៀប​រាប់​ថា ​​វា​ជា​ប្រព័ន្ធ​ល្អាង​ដ៏​អស្ចារ្យ ​​មាន​ដុំ​ថ្ម​កំបោរ​ជា​ច្រើន​ ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃ​ចំណាស់​ៗ ​សត្វ​ប្រចៀវ​រស់​នៅ និង​ទឹក​ដ៏​ថ្លា​គួរ​ឲ្យ​ចង់​​គយគន់​។

ប្រសិន​បើ​អ្នក​​ទេសចរ​ចង់​ទៅ​កម្សាន្ត​​នៅ​ឧទ្យាន​ជាតិ​នេះ គឺ​ត្រូវ​ជិះ​ទូក​រយៈ​ពេល​តែ ១០​នាទី​ប៉ុណ្ណោះ​ពី​ឆ្នេរ Sabang ទីក្រុង Puerto Princesa ។ ឧទ្យាន​​នេះ​មាន​ដើម​​ឈើ​ប្រមាណ ៨០០​ប្រភេទ បក្សី ១៦៥​ប្រភេទ ល្មូន ១៩​ប្រភេទ ថនិកសត្វ ៣០​ប្រភេទ និង​ប្រចៀវ ៩​ប្រភេទ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ rappler   ប្រែ​សម្រួល៖ ឡេង ភារុណ