ក្រោយប្រមូលផលស្រូវ សល់ចំបើងច្រើន ជប៉ុន ច្នៃធ្វើរូបសត្វធំៗយ៉ាងអស្ចារ្យ

  • 2017-10-06 02:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យ Wara Art Festival ត្រូវ​បាន​ធ្វើ​ឡើង​ពី​ខែ​កញ្ញា ដល់​ខែ​តុលា ដោយ​វា​ជា​ពិធីបុណ្យ​ច្នៃប្រឌិត និង​សប្បាយ​រីករាយ​មួយ ក្នុង​ការ​កែច្នៃ​ចំបើង​ដែល​នៅ​សល់​ពី​ការ​ប្រមូល​ផល ទៅជា​រូប​សត្វ​ធំៗ​យ៉ាង​អស្ចារ្យ។

ពិធីបុណ្យ Wara Art Festival ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Niigata City ប្រទេស​ជប៉ុន តាំង​ពី​ឆ្នាំ២០០៨ មក​ម្ល៉េះ។ វា​បាន​ចាប់ផ្ដើម​ជា​ការ​សហការ​ប្រកប​ដោយ​ការ​ច្នៃប្រឌិត រវាង​ផ្នែក​ទេសចរណ៍ និង​សកលវិទ្យាល័យ​សិល្បៈ Musashino Art University។

គួរ​បញ្ជាក់​ថា ចំបើង​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ នៅ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​ជា​ទំនិញ​ផ្សេងៗ​ដូចជា កន្ទេល (Tatami Mat) ជាដើម ប៉ុន្តែ​បច្ចុប្បន្ន​វា​ត្រូវ​បាន​ជំនួស​ដោយ​ឈើ និង​ប្លាស្ទិក​វិញ៕

ចង់​ដឹង​ថា រូប​សត្វ​ចំបើង​ទាំង​នោះ មាន​លក្ខណៈ​យ៉ាង​ណា ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី