តាមពិត RAV4s ជាម៉ូដែល Toyota រួមដៃផលិតជាមួយ Tesla
- 2017-10-06 04:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត RAV4s ជាម៉ូដែល Toyota រួមដៃផលិតជាមួយ Tesla
ចន្លោះមិនឃើញ
ជំនាន់ដំបូង Toyota RAV4 EV ត្រូវបានដាក់ជួលនៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៣ ហើយតាមសំណើរបស់អ្នកជួលជាច្រើន រថយន្តជាច្រើនគ្រឿងបានលក់ បន្ទាប់ពីរថយន្តបានឈប់ផលិត។ ចំនួនសរុប ១,៤៨៤ គ្រឿងត្រូវបានជួល និងលក់ក្នុងរដ្ឋកាលីហ្វញ៉ា ដើម្បីបំពេញអាណត្តិ CARB របស់រដ្ឋសម្រាប់រថយន្ត Zero-emission (មិនបំភាយកាកសំណល់ផលិតបំពុលដល់បរិស្ថាន)។ ត្រឹមពាក់កណ្ដាលឆ្នាំ ២០១២ មានស្ទើរតែ ៥០០ គ្រឿងនៅបន្តប្រើប្រាស់។
នៅខែឧសភា ឆ្នាំ ២០១០ ក្រុមហ៊ុន Toyota បានចាប់ផ្ដើមសហការជាមួយនឹងក្រុមហ៊ុន Tesla Motors ដើម្បីបង្កើតរថយន្តអគ្គិសនី។ ក្រុមហ៊ុន Toyota បានយល់ព្រមទិញនូវភាគហ៊ុនធម្មតារបស់ក្រុមហ៊ុន Tesla ចំនួន ៥០ លានដុល្លារ ជាបន្តបន្ទាប់ដើម្បីផ្ដល់ជូនជាសាធារណៈទៅតាមគម្រោងរបស់ក្រុមហ៊ុន Tesla។ ក្រុមហ៊ុន Toyota ដោយមានជំនួយពីក្រុមហ៊ុន Tesla បានបង្កើតនូវ RAV4s (រថយន្ត Phase Zero) សម្រាប់កម្មវិធីសាកល្បង និងវាយតម្លៃ ដែលបានដំណើរការរហូតដល់ឆ្នាំ ២០១១។ ថ្មដែកអុកស៊ីត Lithium និង សមាសភាគ Powertrain ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Tesla Motors។ ៤ ឆ្នាំក្រោយមក ក្រុមហ៊ុន Toyota ដោយរួមជាមួយនឹងក្រុមហ៊ុន Daimler បានចាប់ផ្ដើមដកតំណែងខ្លួនក្នុងក្រុមហ៊ុន Tesla។ ក្រុមហ៊ុន Toyota និង Daimler បានបង្កើតច្រើនជាង ១ ពាន់លានដុល្លារពីការវិនិយោគ។
Toyota RAV4 EV Concept បានចេញក្នុងខែកញ្ញា ឆ្នាំ ២០១២។ RAV4 EV បានដំឡើងនៅរោងចក្ររបស់ Toyota ក្នុង Woodstock ខេត្ត Ontario ជាមួយនឹងជំនាន់ប្រើសាំងធម្មតា។ ក្រុមហ៊ុន Tesla បានបង្កើតនូវ Electric powertrain នៅរោងចក្រខ្លួននៅ Tesla Factory ក្នុង Fremont រដ្ឋកាលីហ្វញ៉ា បន្ទាប់មកដឹកជញ្ជូនទៅប្រទេសកាណាដា។ RAV4 EV បានលក់តែក្នុងរដ្ឋកាលីហ្វញ៉ា ដោយចាប់ផ្ដើមពី San Francisco Bay Area, Los Angeles/Orange County និង San Diego។
គំរូនៃ Toyota iQ EV (Scion iQ EV ក្នុងសហរដ្ឋអាមេរិក) បានបង្ហាញនៅកម្មវិធី Geneva Motor Show ឆ្នាំ ២០១១។ Scion iQ EV មានភាពជោគជ័យលើ FT-EVII ជារថយន្តអគ្គិសនី ដែលមាន តួ Toyota iQ ជាមូលដ្ឋាន។ ក្រុមហ៊ុន Toyota បានផលិតបីជំនាន់នៃគោលគំនិត រថយន្ត FT-EV ហើយ iQ EV ជាការផលិតនៃគោលគំនិតទាំងនោះ ដែលបញ្ចូលនូវភាពខ្លាំងនៃបច្ចេកវិទ្យា និងការរចនាលើម៉ូដែលទាំងបី។ ផ្នែកខាងក្រៅនៃការផលិតអាស្រ័យលើគោលគំនិត FT-EV III ដែលបានបង្ហាញនៅកម្មវិធី Tokyo Motor Show ឆ្នាំ ២០១១។
សហរដ្ឋអាមេរិកដំណើរការរថយន្ត Scion iQ EV ដែលបានប្រកាសសម្រាប់ឆ្នាំ ២០១២ ហើយយោងទៅលើក្រុមហ៊ុន Toyota ការចេញដំបូងរបស់ iQ EV មិនទាន់មានសម្រាប់អតិថិជនប្រើប្រាស់ផ្ទាល់ខ្លួននោះទេ ដែលក្រុមហ៊ុនផលិតរថយន្តបានសម្រេចចិត្តផ្ដោតលើអតិថិជន Fleet និងកម្មវិធីចែករំលែករថយន្ត។ iQ EV ត្រូវបានកំណត់ការផលិតនៅរោងចក្រ Takaoka របស់ក្រុមហ៊ុន Toyota ក្នុងទីក្រុង Toyota ដែលចាប់ផ្ដើមនៅខែសីហា ឆ្នាំ ២០១២ ហើយការផលិតដំបូងមានគម្រោងត្រឹម ៦០០ គ្រឿង ដោយ ៤០០ គ្រឿងសម្រាប់ប្រទេសជប៉ុន, ១០០ គ្រឿងសម្រាប់សហរដ្ឋអាមេរិក និង ១០០ គ្រឿងទៀតសម្រាប់អឺរ៉ុប។
ខែកញ្ញា ឆ្នាំ ២០១២ ក្រុមហ៊ុន Toyota បានប្រកាសថាដោយសារការព្រួយបារម្ភរបស់អតិថិជនអំពីចម្ងាយចរ និងពេលវេលាសាកថ្ម ការផលិតនៃ Scion iQ (Toyota eQ ក្នុងប្រទេសជប៉ុន) បានកំណត់ត្រឹមតែ ១០០ គ្រឿងសម្រាប់ Fleet ពិសេសដែលប្រើប្រាស់ក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
iQ EV/eQ ត្រូវបានកំណត់ការចេញនៅក្នុងប្រទេសទាំងពីរក្នុងខែធ្នូ ឆ្នាំ ២០១២។ រថយន្ត iQ EVs ៣០ គ្រឿងដំបូងបានចែកចាយក្នុងសហរដ្ឋអាមេរិក ទៅកាន់សកលវិទ្យាល័យកាលីហ្វញ៉ា ទីក្រុង Irvine នៅខែមីនា ឆ្នាំ២០១៣ សម្រាប់ការប្រើប្រាស់ជារថយន្តចែករំលែក Fleet ក្នុងកម្មវិធី Zero Emission Vehicle-Network Enabled Transport (ZEV-NET)។ តាំងពីឆ្នាំ ២០០១ កម្មវិធី ZEV-NET បានបម្រើតម្រូវការដឹកជញ្ជូននៃសមាគម Irvine ជាមួយនឹងរថយន្តអគ្គិសនីសុទ្ធសម្រាប់ចម្ងាយមធ្យមពីស្ថានីយរថភ្លើង Irvine ទៅដល់បរិវេណ UC និងការិយាល័យជំនួញក្នុងស្រុកផងដែរ។
លើសពីនេះ ក្រុមហ៊ុន Toyota បានប្រកាសពីការងាកចេញពីរថយន្តអគ្គិសនីពេញលេញ។ អនុប្រធានក្រុមហ៊ុនលោក Takeshi Uchiyamada បាននិយាយថា សមត្ថភាពចរន្តនៃរថយន្តអគ្គិសនីមិនអាចបំពេញតម្រូវរបស់សង្គមបានទេ ទាំងចម្ងាយដែលរថយន្តអាចធ្វើដំណើរបាន ឬតម្លៃ ឬរយៈពេលនៃការសាកថ្ម។ ការសង្កត់ធ្ងន់របស់ក្រុមហ៊ុន Toyota នឹងផ្ដោតជាសំខាន់ម្ដងទៅលើគោលគំនិតកូនកាត់ ហើយម៉ូដែលកូនកាត់ថ្មី Gas-electric ចំនួន ២១ គ្រឿង បានកំណត់សម្រាប់ទីផ្សារត្រឹមឆ្នាំ ២០១៥។
គម្រោងរបស់ក្រុមហ៊ុន Toyota បានហៅថា Ha:mo (Harmonious Mobility Network) កំពុងប្រើប្រាស់ Toyota i-Road ជារថយន្តអគ្គិសនីសុទ្ធ ដែលរួមបញ្ចូលនូវសក្ដានុពលទាំងរថយន្ត និងម៉ូតូ។ គម្រោងកំពុងដំណើរការក្នុងទីក្រុង Grenoble ប្រទេសបារាំង, ទីក្រុង Toyota ប្រទេសជប៉ុន និងទីក្រុង Tokyo ប្រទេសជប៉ុនផងដែរ។
Hydrogen fuel-cell
នៅឆ្នាំ ២០០២ ក្រុមហ៊ុន Toyota បានចាប់ផ្ដើមកម្មវិធីអភិវឌ្ឍន៍ និងសាកល្បងលើ Toyota FCHV ដែលជារថយន្ត Hybrid hydrogen fuel cell ដោយផ្អែកលើ Toyota Highlander ក្នុងការផលិត SUV។ ក្រុមហ៊ុន Toyota ក៏បានបង្កើតរថយន្តក្រុង FCHV ដោយផ្អែកលើរថយន្តក្រុងលក្ខណៈ Low-floor របស់ Hino Blue Ribbon City។
ក្រុមហ៊ុន Toyota បានបង្កើតនូវគំរូមួយចំនួននៃ FCHV តាំងពីឆ្នាំ ១៩៩៧ រួមមាន Toyota FCHV-1, FCHV-2, FCHV-3, FCHV-4 និង Toyota FCHV-adv។ គោលគំនិតរថយន្ត Toyota FCV-R fuel cell បានបង្ហាញនៅកម្មវិធី Tokyo Motor Show ឆ្នាំ ២០១១។ រថយន្ត FCV-R sedan មានកៅអី ៤ ហើយមាននូវ Fuel cell stack រួមមាន ធុងអ៊ីដ្រូហ្សែនដែលមានសំពាធខ្ពស់ ៧០ MPa ដែលអាចចែកចាយបានចម្ងាយ ៧០០ គីឡូម៉ែត្រ ក្រោមការសាកល្បងនូវវដ្ដ JC08 ដោយជប៉ុន។ ក្រុមហ៊ុន Toyota បាននិយាយថា រថយន្តមានគម្រោងដំណើរការក្នុងឆ្នាំ ២០១៥។
ក្នុងខែសីហា ឆ្នាំ ២០១២ ក្រុមហ៊ុន Toyota បានប្រកាសគម្រោងខ្លួន ដើម្បីចាប់ផ្ដើមលក់រាយនូវរថយន្ត Hydrogen fuel-cell sedan ក្នុងរដ្ឋកាលីហ្វញ៉ា នៅឆ្នាំ ២០១៥។ ក្រុមហ៊ុន Toyota រំពឹងថានឹងមានភាពឈានមុខគេក្នុងបច្ចេកវិទ្យានេះ។ គំរូរថយន្ត Hydrogen fuel cell ដំបូងរបស់ខ្លួនបានតាំងបង្ហាញនៅខែវិច្ឆិកា ក្នុងកម្មវិធី Tokyo Motor Show ឆ្នាំ ២០១៣ ហើយក្នុងសហរដ្ឋអាមេរិកនៅខែមករា ក្នុងកម្មវិធី Consumer Electronics Show ឆ្នាំ ២០១៤។
រថយន្ត Hydrogen fuel-cell ដំបូងរបស់ក្រុមហ៊ុន Toyota បានដាក់លក់ជាលក្ខណៈពាណិជ្ជកម្ម។ Toyota Mirai បានបង្ហាញនៅខែវិច្ឆិកា ឆ្នាំ ២០១៤ នៅកម្មវិធី Los Angeles Auto Show។ ក្នុងខែមករា ឆ្នាំ ២០១៥ វាបានបង្ហាញថាការផលិតនៃរថយន្ត Mirai fuel cell នឹងបង្កើនពី ៧០០ គ្រឿងក្នុងឆ្នាំ ២០១៥ ទៅប្រមាណជា ២,០០០ គ្រឿងក្នុងឆ្នាំ ២០១៦ និង ៣,០០០ ក្នុងឆ្នាំ ២០១៧។ ការលក់នៅក្នុងប្រទេសជប៉ុនបានចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៤។ រដ្ឋាភិបាលជប៉ុនមានគម្រោងគាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃរថយន្ត Fuel-cell នូវប្រាក់ឧបត្ថម្ភប្រហែល ១៩,៦០០ ដុល្លារ។
ការលក់រាយនៅក្នុងសហរដ្ឋអាមេរិកបានចាប់ផ្ដើមក្នុងខែសីហា ឆ្នាំ ២០១៥ មុនមានការលើកទឹកចិត្តពីរដ្ឋាភិបាល។ Mirai មានតែនៅរដ្ឋកាលីហ្វញ៉ាប៉ុណ្ណោះ។ ទីផ្សារចេញក្នុងអឺរ៉ុបបានកំណត់នៅខែកញ្ញា ឆ្នាំ ២០១៥ ហើយដំបូងឡើយមានតែនៅចក្រភពអង់គ្លេស, អាល្លឺម៉ង់ និងដាណឺម៉ាក ហើយបន្ទាប់គឺប្រទេសដទៃទៀតក្នុងឆ្នាំ ២០១៧។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Toyota បានចេញនូវប៉ាតង់ចំនួន ៥,៦០០ សម្រាប់ការប្រើប្រាស់ដោយឥតគិតថ្លៃរហូតដល់ឆ្នាំ ២០២០ ដែលសង្ឃឹមថានឹងជួយផ្សព្វផ្សាយការអភិវឌ្ឍន៍ទូទាំងពិភពលោកនៃបច្ចេកវិទ្យា Hydrogen fuel-cell។
រថយន្ត
ត្រឹមឆ្នាំ ២០០៩ ក្រុមហ៊ុន Toyota បានចុះបញ្ជីជាផ្លូវការម៉ូដែលខុសគ្នាប្រមាណ ៧០ ប្រភេទដែលបានលក់ក្រោមឈ្មោះម៉ាករបស់ខ្លួន រួមមាន sedans, coupes, vans, trucks, hybrids និង crossovers។ ម៉ូដែលជាច្រើននៃម៉ូដែលទាំងនេះបានផលិតជា រថយន្តអ្នកដំណើរ Sedans ដែលមានចាប់ពីរថយន្ត Subcompact Toyota Yaris និង Compact Corolla ទៅ Camry ទំហំកណ្ដាល និង Avalon ទំហំពេញ។ រថយន្តរួមមាន Previa/Estima, Sienna និងផ្សេងៗទៀត។ រថយន្តតូចមួយចំនួនដូចជា xB និង tC ត្រូវបានលក់ក្រោម Brand Scion។
SUVs និង crossovers
ក្រុមហ៊ុន Toyota crossovers មានចាប់ពី Compact Matrix និង RAV4 ទៅ Venza ទំហំកណ្ដាល និង Kluger ឬ Highlander។ ក្រុមហ៊ុន Toyota SUVs មានចាប់ពី 4Runner ទំហំកណ្ដាល ទៅ Land Cruiser ទំហំពេញ។ SUVs ដទៃទៀតរួមមាន Prado, FJ Cruiser, Fortuner និង Sequoia៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖