អ្នកជំនាញ៖ បើកូរ៉េខាងជើង បាញ់នុយក្លេអ៊ែរ អាចសម្លាប់និងបង្ករបួស ជិត១០លាននាក់

  • 2017-10-06 07:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​ព្រមាន​ថា កូរ៉េខាងជើង អាច​សម្លាប់​មនុស្ស​ចំនួន ២,១លាន​នាក់ ជាមួយ​នឹង​ការ​បាញ់​នុយក្លេអ៊ែរ​ទៅ​លើ​ទីក្រុង​សេអ៊ូល (កូរ៉េខាងត្បូង) និង​ទីក្រុង​តូក្យូ (ជប៉ុន) ហើយ​អាច​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស ៧,៧លាននាក់​ទៀត​ផង។

ការ​អះអាង​នេះ ត្រូវ​បាន​វិភាគ​ដោយ​ក្រុម​អ្នក​ប្រាជ្ញ ដែល​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​របស់​ពួកគេ ខណៈ​កំពុង​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង រវាង​ប្រទេស​ផ្ដាច់ការ​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក។

ការ​វិភាគ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គេហទំព័រ 38 North បន្ទាប់​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង និង​ការ​គំរាមកំហែង​សងសឹក​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។

អ្នកនិពន្ធ Michael J Zagurek Jr បាន​និយាយ​ថា បើ​ផ្អែក​លើ​ការ​គណនា​របស់​លោក ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ ទៅ​លើ​ទីក្រុង​សេអ៊ូល និង​តូក្យូ អាច​នឹង​សម្លាប់​មនុស្ស​រហូត​ដល់ ២,១លាននាក់ និង​រង​របួស ៧,៧លាននាក់។ វា​ផ្អែក​លើ​ការ​សន្មត​ថា កូរ៉េខាងជើង​នឹង​បាញ់​នុយក្លេអ៊ែរ ទាំង​២៥​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា ទីក្រុង​សេអ៊ូល មាន​ប្រជាជន​ចំនួន ២៤,១លាន​នាក់ ខណៈ​ទីក្រុង​តូក្យូ មាន​ប្រជាជន​រហូត​ដល់​ទៅ ៣៧,៩លាន​នាក់​ឯណោះ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី