ជយលាភី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ត្រៀម​ច្រៀង​​ក្នុង​កម្មវិធី​ ITET 2014

  • 2014-11-11 16:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ក្មេង​​ចំនួន៩នាក់ ដែល​ជា​ជយលាភី​ និង​ជា​បេក្ខភាព​មក​ពី​កម្មវិធី "​ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ឆ្នាំ២០១៤ ត្រៀម​ច្រៀង​ក្នុង​ "​ព្រឹត្តិការណ៍​​​​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ ​អេឡិចត្រូនិក​ និង ទូរគមនាគមន៍​អន្តរជាតិ​ឆ្នាំ​​​២០១៤” ​ឬ​ ហៅ​ថា​ ITET 2014។ ​ព្រឹត្តិការណ៍​​​​ដ៏​ធំ​​នេះ​​មាន​ក្រុម​​ហ៊ុន​​ ៣៩ ចូល​រួម​បង្ហាញ​សេវា​កម្ម​របស់​​ខ្លួន​ដល់​អតិ​ថិជន​ដែល​ចូល​ចិត្ត​វិស័យ​បច្ចេកវិទ្យា។ ITET 2014​ គ្រោង​ធ្វើ​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី ១៤​ ដល់ ១៦​ វិច្ឆិកា​ ២០១៤ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ ។

 

លោក សុខ សិរីសុភា អ្នក​សម្រប​សម្រួល​តារា​ចម្រៀង​ដែល​ត្រូវ​ច្រៀង​ក្នុង​កម្មវិធី​​​ខាង​លើ​ទាំង​បី​​៣ថ្ងៃ​នោះ​​​បាន​ឲ្យ​​ដឹង​ថា​ តារា​ចម្រៀង​វ័យ​ក្មេង​​ចំនួន៩នាក់​មាន​​​លោក ឈូក សុខា លោក ខាំ ចេន និង​ កញ្ញា សាំង សុខ​សិរី ច្រៀង​នៅ​ថ្ងៃ​ទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤។ កញ្ញា ចិត្ត កញ្ជនា កញ្ញា ហុង ឡាអ៊ីន និង ម៉ា ចន្ទ័បញ្ញា តារា​ចម្រៀង​កិត្តិយស​ទើប​តែ​ទទួល​បាន​ពាន “Asia Top Fashionable Singer Of The Year” នៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ ច្រៀង​​នៅ​ថ្ងៃ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤។ ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ ច្រៀង​ដោយ​លោក លីវ ដេវិត កញ្ញា រុន ស៊ីរ៉ា និង លោក អួន បឋម។

  ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​អេឡិចត្រូនិក​ និង ទូរគមនាគមន៍​អន្តរជាតិ ITET 2014 មាន​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ល្បីៗ ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ​​​​​ដើម្បី​​ដាក់​តាំង​​បង្ហាញ​ផលិតផល​និង​សេវា​កម្ម​របស់​ខ្លួន ក្នុង​នោះ​ក្រុមហ៊ុន​Sabay ក៏​ចូល​ក្នុង​ចូល​ផង​ដែរ។ ទស្សនិកជន​អាច​ចូល​ទស្សនា​ដោយ​សេរី ចាប់​ពី​ម៉ោង៨​ព្រឹក រហូត​ដល់​​ម៉ោង៨ យប់៕

 

អត្ថបទ​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​ ITET 2014 សូម​ចុច​ត្រង់​នេះ...

 

ព័ត៌​មាន​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​ ITET 2014 សូម​ចុច​ត្រង់​នេះ...

 

អត្ថបទ៖ ខុត សីហា