ជយលាភី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ត្រៀម​ច្រៀង​​ក្នុង​កម្មវិធី​ ITET 2014 ជយលាភី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ត្រៀម​ច្រៀង​​ក្នុង​កម្មវិធី​ ITET 20...
  • 2014-11-11 16:36:10

តារា​ចម្រៀង​វ័យ​ក្មេង​​ចំនួន៩នាក់ ដែល​ជា​ជយលាភី​ និង​ជា​បេក្ខភាព​មក​ពី​កម្មវិធី "​ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ឆ្នាំ២០១៤ ត្រៀម​ច្រៀង​ក្នុង​ "​ព្រឹត្តិការណ៍​​​​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ ​អេឡិចត្រូនិក​ និង ទូរគមនាគមន៍​អន្តរជាតិ​ឆ្នាំ​​​២០១៤” ​ឬ​ ហៅ​ថា​ ITET 2014។ ​ព្រឹត្តិការណ៍​​​​ដ៏​ធំ​​នេះ​​មាន​ក្រុម​​ហ៊ុន​​ ៣៩ ចូល​រួម​បង្ហាញ​សេវា​កម្ម​របស់​​ខ្លួន​ដល់​អតិ​ថិជន​ដែល​ចូល​ចិត្ត​វិស័យ​បច្ចេកវិទ្យា។ ITET 2014​ គ្រោង​ធ្វើ​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី ១៤​ ដល់ ១៦​ វិច្ឆិកា​ ២០១៤ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ ។