ជយលាភី "ចម្រៀង​ខ្ញុំ" នឹង​ឡើង​ឆាក​ប្រកួត CCC កំពង់សោម​បន្តិច​ទៀត​នេះ

  • 2014-10-11 19:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជយលាភី​លេខ ១ ក្នុង​កម្មវិធី​ប្រលង​ចម្រៀង "ចម្រៀង​របស់​ខ្ញុំ" Hear My Song ជំនាន់​ទី ២ លោក សេង សុវណ្ណារ៉ា នឹង​ឡើង​ឆាក​ប្រកួត CCC កំពង់សោម​ក្នុង​សណ្ឋាគារ​ឯករាជ្យ​ខេត្ត​ព្រះសីហនុ​នា​ពេល​បន្តិច​ទៀត​នេះ ដើម្បី​ច្រៀង​បំពេ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ប្រកួត ក៏​ដូចជា​ទស្សនិកជន​ឲ្យ​មាន​ភាព​សប្បាយរីករាយ និង​ធូរ​ស្រាល​ឡើង​វិញ ក្រោយ​ពី​ទទួល​រន្ធត់​ពី​ការ​ប្រកួត​រួច​មក។

 

 

 

 

ជាមួយ​នឹង​ការ​បង្ហាញ​វត្តមាន​នា​ពេល​បន្តិច​ទៀត​នេះ តារា​ចម្រៀង​ដែល​មាន​សំនៀង​បែប​រដឺន​បាន​បង្ហើប​ឲ្យ Sabay ដឹង​ថា នា​រសៀល​នេះ លោក​មាន​ចម្រៀង​ចំនួន ៣ បទ​សម្រាប់​បំពេ​អារម្មណ៍​ទស្សនិកជន ដែល​ចម្រៀង​ទាំង ៣ បទ​នោះ គឺ​សុទ្ធតែ​ជា​ចម្រៀង​ដែល​លោក​និពន្ធ​ឡើង​ដោយ​ផ្ទាល់។

 

 

និយាយ​អី​ចឹង អាច​ទាយ​បាន​ទេ​ថា រសៀល​នេះ លោក សេង សុវណ្ណារ៉ា នឹង​លើក​យក​បទ​ណា​ខ្លះ​មក​ច្រៀង? ចាំ​អ៊ុត​ទាំងអស់​គ្នា​មើល៎!

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង Smart ហើយ​ចូលរួម​ដោយ SkullcandySkullcandy ជា Brand កាស​ឈានមុខ​គេ​ ដែល​ឆ្លុះ​បញ្ចាំង​ពីជីវិត​រស់នៅ​បែប​តន្រ្តី Fashion និង​កីឡា។ Skullcandy បង្កើត ​ឡើង​ដោយ​ភាព​ច្នៃ​ប្រឌិត សង្កត់​ធ្ងន់​ទៅ​លើ​សំឡេង​ច្បាស់​ល្អ សម្ភារៈ​ដែល​មាន​តែ​មួយ​និង​ការ​វេច​ខ្ចប់​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​បច្ចេកវិទ្យា​សំឡេង​ចុងក្រោយ​បង្អស់ ដើម្បី​បង្កើត​ផលិតផល​​ឲ្យ​លេច​ធ្លោ​ខុស​ពី​គេ។

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី