ពី​ល្អាង​អាថ៌កំបាំង ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់​ទាញ

  • 2017-10-08 05:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​វៀតណាម​បាន​​សម្រេច​ដាក់​ជណ្ដើរ ទៅ​ក្នុង​ល្អាង​ភ្នំ​មួយ​ឈ្មោះ​ថា Son Doong ដែល​ជា​រូង​ភ្នំ​ធម្មជាតិ​មួយ​ដ៏​ធំ ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​ជាប់​ព្រំប្រទល់​ឡាវ ដើម្បី​អនុញ្ញាត​ឲ្យ​ទេសចរ​បាន​ចូល​ទៅ​ទស្សនា​ទី​នោះ។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ tuoitre newsចុះ​ផ្សាយ​ពី​ម្សិល​មិញ។ ​

ល្អាង​នេះ មាន​ជម្រៅ​ពី​មាត់​ខាង​លើ​ទៅ​ដល់​បាត​ប្រមាណ​ជាង​ ២០០ ម៉ែត្រ​ (បាន​ន័យ​ថា​ជណ្ដើរ​ចុះ​ទៅ​ដល់​បាត​ល្អាង​ មាន​ប្រវែង​ខ្ពស់​ជាង​អាគារ​វឌ្ឍនៈ​ ដែល​ខ្ពស់​ជាង​គេ​នៅ​ភ្នំពេញ ដែល​មាន​កម្ពស់​ត្រឹម​ ១៨៨ ម៉ែត្រ) បាត​ល្អាង​មាន​ទទឹង​ ១៥០ ម៉ែត្រ និង ប្រវែង​ជាង​ ៥​គីឡូម៉ែត្រ។ នៅ​​ក្នុង​ល្អាង​នេះ​ថែម​ទាំង​មាន​ស្ទឹង​មួយ​ហូរកាត់​ទៀត​ផង។ ល្អាង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ចក្រភព​អង់គ្លេស​រុករក​នៅ​ទី​នោះ។

ក្រុមហ៊ុន​ទេសចរណ៍ នឹង​រៀប​ចំ​ Tour ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ទៅ​លេង​ទីនោះ​ចាប់​ពី​ឆ្នាំ​២០១៨​ ដែល​ត្រូវ​ប្រើ​ពេល​៤​ថ្ងៃ ៣យប់​ ដើម្បី​ឆ្លង​កាត់​ល្អាង​ភ្នំ​មួយ​នេះ៕

ប្រភព៖ tuoitrenews   ប្រែសម្រួលៈ សុខ លាងហ៊ត​

អត្ថបទពេញនិយម