រូប​បែក​ធ្លាយ​ Huawei Mate 10 Pro នៅ​ខាង​ក្រៅ មុន​ថ្ងៃ​ប្រកាស​លក់

  • 2017-10-08 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ព័ត៌មាន​បែក​ធ្លាយ​រូបរាង Mate 10 Pro នៅ​លើ​វេបសាយ​ល្បីៗ​ក៏​ដូច​ជា Horizon។ មក​ដល់​ថ្ងៃ​នេះ មាន​រូប​បែក​ធ្លាយ​មួយ​សន្លឹក​ទៀត ដែល​ម្ដង​នេះ គឺ​រូបភាព​ថត​ដោយ​ផ្ទាល់ៗ​តែ​ម្ដង។

Mate 10 pro រូប​បែក​ធ្លាយ​

តាម​រយៈ​រូបភាព​មួយ​សន្លឹក​ខាង​ក្រោម​ដែល​ល្បី​មក​ពី Weibo បណ្ដាញ​សង្គម​ដ៏​ល្បី​របស់​ប្រទេស​ចិន ឃើញ​ថា ស្មាតហ្វូន​នោះ មាន​ការ​រចនា​រូបរាង​ស្រោប​ដោយ​កញ្ចក់​ខាង​ក្រោយ បំពាក់​កាមេរ៉ា​ភ្លោះ កន្លែង​ស្កេន​ខ្ចៅ​ដៃ​ខាង​ក្រោយ ក៏​ដូច​ជា OS មិន​ខុស​ពី​ព័ត៌មាន​លេច​ធ្លាយ​កន្លង​មក​នោះ​ទេ។

Mate 10 pro រូប​ចាប់​កាន់​ផ្ទាល់

យោង​តាម​រូបរាង​ដែល​ម្ចាស់​គណនី Twitter លោក Evan Blass បាន​ចែក​ចាយ​ដំណឹង​ច្បាស់​ៗ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ទោះ​ជា​បុរស​ដែល​ជា​ម្ចាស់​រូប​នេះ មិន​បាន​បញ្ជាក់​ថា​ជា Mate 10 Pro ក៏​គ្រប់​គ្នា អាច​ទាញ​ដឹង​ដែរ ដោយ​សារ​វា​មាន​រូបរាង​ស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ​ទៅ​ហើយ។

Huawei Mate 10 Pro ត្រូវ​បាន​រំពឹង​ថា នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា​ខាង​មុខ​នេះ ជាមួយ​និង​សមត្ថភាព​មិន​ធម្មតា។ រីឯ​បច្ចេកវិទ្យា​វិញ​ខាង Huawei ក៏​ធ្លាប់​បាន​លើក​ឡើង​ពី Mate 10 និង Mate 10 Pro នេះ​ថា "ជា​​ម៉ាស៊ីន​ដ៏​វៃ​ឆ្លាត (Intelligent Machine) មិន​មែន​ជា​ស្មាតហ្វូន​នោះ​ទេ"។ ចង់​ដឹងយ៉ាង​ណា​នោះ មាន​តែ​ប្រិយមិត្ត​រង់ចាំ​មើល​ទាំង​អស់​គ្នា៕

ចុច​អាន​បន្ត​៖

ប្រភព៖ Androidpit   ប្រែ​សម្រួល៖ រក្សា