ភ្ញាក់ផ្អើល! Angelina Jolie ត្រូវគេស្នើធ្វើជាគិញសម្ងាត់ចាប់ស្ដេចក្រាញ់អ៊ូហ្គាន់ដា
- 2017-10-09 09:27:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! Angelina Jolie ត្រូវគេស្នើធ្វើជាគិញសម្ងាត់ចាប់ស្ដេចក្រាញ់អ៊ូហ្គាន់ដា
ចន្លោះមិនឃើញ
តារាសម្ដែង Angelina Jolie ប៊ិះនឹងត្រូវក្លាយជាគិញសំងាត់នៅក្នុងគម្រោងការសំងាត់មួយរបស់ តុលាឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីចាប់ស្ដេចក្រាញ់ប្រទេសអ៊ូហ្គាន់ដា លោក Joseph Kony។
ព័ត៌មាននេះលេចឡើងដោយសារ ឯកសារសំងាត់ជាង ៤ម៉ឺនឯកសាររបស់ ICC ត្រូវបានបែកធ្លាយ ទៅកាន់ វិបសាយស៊ើបអង្កេតរបស់ប្រទេសបារាំង ដែលបានបង្ហាញថា Angelina ធ្លាប់ត្រូវគេតម្រូវឲ្យក្លាយជានុយដើម្បីជាអន្ទាក់ចាប់ស្តេចក្រាញ់សំបូរអំណាចរូបនេះ។
"នាងមានគំនិតមួយថា នឹងអញ្ជើញលោក Kony មកញ៉ាំអាហារពេលល្ងាចជាមួយគ្នារួចទើបចាប់លោកតែម្ដង"។ នេះជាអ្វីដែលបានសរសេរនៅក្នុង E-mail របស់ប្រធាន ICC ចាស់លោក Luis Moreno Ocampo។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន "The Sunday Times”។
មិនត្រឹមតែប៉ុណ្ណោះលោក Moreno Ocampo បានសរសេរនៅក្នុង Email ផ្សេងមួយទៀតថា "បំភ្លេចពីតារាផ្សេងៗទៀតទៅ នាងជាតារាម្នាក់គត់ដែលអាចធ្វើរឿងនេះបាន។" លោកបន្ថែមទៀតថា បើសិនជានាងត្រៀមខ្លួនរួចរាល់ Brad Pitt ក៏អាចចូលរួមនាងដូចគ្នា"។
បើយោងទៅតាម The Sunday Times ដដែល Angelina និងអតីតស្វាមី Brad Pitt ត្រូវគេរំពឹងទុកថានឹងសហការជាមួយ ICC ហើយធ្វើដំណើរទៅកាន់តំបន់អាហ្វ្រិកកណ្ដាលដើម្បីក្លែងធ្វើជាថតរឿងនៅទីនោះតែមានគម្រោងការផ្សេងទៀតជាមួយនឹងក្រុមកងកម្លាំងអាមេរិក (US Special Forces)។
មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះមានទឹកប្រាក់ត្រៀមដល់ទៅជាង ២៧០លានដុល្លារឯណោះ។ ក៏ប៉ុន្តែគម្រោងនេះមិនបានសម្រេចដូចការគ្រោងទុកនោះទេ ដោយសារតែ Angelina Jolie និង Brad Pitt មិនបានឆ្លើយតបទៅនឹងសំណើរបស់ ICC៕
អានអត្ថបទ៖
ដំណឹងល្អ! Angelina Jolie ប្រកាសប្រឡូកចូលវិស័យភាពយន្តវិញហើយ!
ក្ដៅៗ! កូនស្រីបង្កើតរបស់ Angelina Jolie ចង់វះកាត់កែភេទធ្វើមនុស្សប្រុស
ក្នុងថ្ងៃសម្ពោធរឿងខ្នាតធំរបស់ខ្លួន Angelina Jolie ជួបរឿងដ៏រីករាយច្រើនដល់ម្ល៉ឹង!