Rezvani មិន​ចាញ់​រថយន្ត​ធ្វើ​សង្រ្គាម​ ខ្លាំង​​​មាន​​អាវ​ក្រោះ​ការពារ​គ្រាប់ តែ​តម្លៃ​កប់​ពពក

  • 2017-10-10 01:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាមេរិក Rezvani បាន​ប្រកាស​ចេញ​នូវ​រថយន្ត​ប្រភេទ Xtreme Utility Vehicle (XUV) ម៉ូដែល Rezvani Tank នា​សប្ដាហ៍​កន្លង​ទៅ​។ ការ​រចនា​ស្រដៀង​នឹង​រថយន្ត​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ខ្សែ​ភាពយន្ត Transformers ប៉ុន្តែ​ធាតុ​ពិត​ផលិត​សម្រាប់​​ប្រើប្រាស់​​ទូទៅ​ដូច​រថយន្ត​​ធ្វើ​ដំណើរ​ធម្មតា​។

លក្ខណៈ​ពិសេស​ម្យ៉ាង​រថយន្ត​រត់​ដោយ​កង់​ទាំង ៤ មួយ​នេះ មាន​បំពាក់​នូវ​អាវក្រោះ​ការពារ​គ្រាប់​កាំភ្លើង​ទាំង​លើ​តួ​ខ្លួន និង​កញ្ចក់​រថយន្ត។

បំពាក់​នូវ​ម៉ាស៊ីន Hemi V8 ចំណុះ ៦.៤ លីត្រ មាន​កម្លាំង​ ៥០០ សេះ តួ​ខ្លួន​ខាង​ក្នុង​អម​ដោយ​សម្ភារៈ​យ៉ាង​ប្រណីត បន្សំ​នឹង​កញ្ចក់​ Touchscreen ទំហំ ៧.៩ អ៊ីញ អាច​ឲ្យ​អ្នក​ប្រើ​កម្មវិធី Google Maps, Pandora និង Stitcher ជា​ដើម។ ក្រៅ​ពី​នោះ​វា​មាន​មុខងារ Night Vision ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មើល​ឃើញ​ផ្លូវ​ច្បាស់​នៅ​ស្ថានភាព​ងងឹត​និង​ប្រព័ន្ធ Thermal Camera ដែល​ពពួក​មុខងារ​ទាំង​នេះ យើង​រមែង​ឃើញ​លើ​រថយន្ត​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ខ្សែ​ភាពយន្ត​បែប​វាយ​ប្រហារ។

ចំពោះ​តម្លៃ Rezvani Tank នឹង​មាន​លក់​នៅ​ទឹកដី​សហរដ្ឋអាមេរិក​មួយ​គត់​នា​ដំណាក់កាល​ដំបូង ថ្លៃ​ប្រមាណ ១៧៨ ៥០០ ដុល្លារ ដល់ ២២៧,៧៦៦ ដុល្លារ ចាប់​ពី​ចុង​ឆ្នាំ ២០១៧ ត​ទៅ។​​​

ចុច​អាន​ព័ត៌មាន​បន្ទាប់

ប្រភព៖ Caradvice | Bgr   ប្រែសម្រួល៖ កៅ រក្សា