U-19 កោះ​​ហៅ​កីឡាករ​ ៣​​ក្លឹប​ប្រមូល​ផ្ដុំ​ថ្ងៃ​នេះ​​ ត្រៀម​ជម្រុះ​ AFC

  • 2017-10-10 02:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មក​ពី​៣​ក្លឹប​ត្រូវ​បាន​គ្រូ​​​ជម្រើស​ជាតិ​ U19 កម្ពុជា​លោក Inoue Kazunori ​កោះ​ហៅ​ដើម្បី​​ប្រមូល​ផ្ដុំ​ថ្ងៃ​នេះ​ ​ត្រៀម​លេង​​វគ្គ​ជម្រុះ ​ AFC U-19 Championship ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ភ្នំពេញ​ថ្ងៃ​ទី២៤ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧។

U-19 កម្ពុជា

​តាម​ប្រភព​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា កីឡាករ​ដែល​គ្រូ​បង្វឹក​កោះហៅ​គឺ​មក​ពី​ក្លឹប ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្លឹប​វិសាខា និង​ភ្នំពេញ​ក្រោន។ ​ការ​ប្រមូល​ផ្ដុំ​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​ទន្លេបាទី​​ខេត្ត​តាកែវ។

លោក Inoue Kazunori

​ក្រុម​ U19 កម្ពុជា​ទើប​តែ​បាន​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ចុង​ក្រោយ​ជា​មួយ​យុវជន U19 ឥណ្ឌូណេស៊ី​ កាល​ពេល​ថ្មី​នេះ​ជា​លទ្ធផល​ U19 កម្ពុជា​ចាញ់ ២-០៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី