ប្រសិន​បើ​មនុស្ស​ជា​​ម៉ាក​ទូរសព្ទ

  • 2017-10-10 08:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​មនុស្ស​ជា​ម៉ាក​​ទូរសព្ទ​ខុស​ៗ​គ្នា តើ​ការ​រស់​នៅ​នឹង​របស់​មនុស្ស​ម្នាក់ៗ​នឹង​ទៅ​ជា​យ៉ាងណា? ចម្លើយ​នឹង​សំនួរ​នេះ​មាន​បង្ហាញ​តាម​រយៈ​វីដេអូ​បែប​កំប្លែង​មួយ​​បង្កើត​ដោយ​គណនី​ YouTube ឈ្មោះ​ "Wah!Banana”។

ក្នុង​វីដេអូ​បាន​​បង្ហាញ​ពី​ម៉ាក​មនុស្សជា​ច្រើន​ដោយ​ដំបូង​គេ​គឺ​​មនុស្ស​ម៉ាក​ Sony ដែល​ល្បី​ឈ្មោះ​ដោយ​សារ​ឧបករណ៍​ Play Station។ បន្ទាប់​មក​គឺ​មនុស្ស​ម៉ាក​​ Nokia ជា​​មនុស្ស​ដ៏​រឹង​មាំ​វាយ​មិន​ចេះ​ឈឺ, ​មនុស្ស​ម៉ាក​ iPhone គ្រាន់​តែ​ដើរ​ដួល​បន្តិច​ក៏​បាក់​ឆ្អឹង​ (ប្រៀប​ដូច​ iPhone ដែល​ធ្លាក់​បែក​អេក្រង់) និង​មនុស្ស​ម៉ាក​ Xiaomi ដែល​គេ​ពិបាក​ហៅ​ឈ្មោះ​ត្រូវ។ ​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​នូវ​ឈុត​ឆាក​កំប្លែងៗ​ជា​ច្រើន​ទៀត បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង