ទើប​រៀនឆ្នាំទី១សោះ​ យុវ​ជន​ខ្មែរ​វ័យក្មេង​មួយ​​ក្រុមនេះ​​​អាចបង្កើត ​iPad App បាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

  • 2017-10-10 11:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជា​មិន​ធម្មតា សិស្ស​ថ្នាក់​ព័ត៌មាន​វិទ្យាឆ្នាំ​ទី​១ មួយ​ក្រុម​របស់​វិទ្យាស្ថាន​អ៊ី​ន​ស្ទីង្ហ៍​បាន​សហការ​គ្នា​​បង្កើតបាន​ដោយ​ដោយ​ជោគ​ជ័​យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នូ​វ iPad Application ថ្មី​មួយ​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ការ​ការគិត​លុយ​សម្រាប់​អាជីវកម្ម​អាជីវកម្ម​តូច​ធំ​ទាំងអស់ និង​គ្រោង​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ក្នុងពេល​ឆាប់ៗ​ នេះ​។

​Sabay បាន​ជួប​ជាមួយ​សិស្ស​ទាំង​០៥ នាក់​ដែល​បង្កើត​កម្មវិធី​នេះ ក្នុង​នោះ​មានលោក ធូ សែន​រិទ្ធ លោក លោក​លីម ទី​ទី លោក វ៉េង ម៉េង​លាង លោក លីម សុង​ផេង និង​កញ្ញា យិន ស៊ី​ដា​នូ​វ ។ កញ្ញា យិន ស៊ី​ដា​នូ ជា​សមាជិក​រួម​ក្រុម​បាន​ឲ្យ​ដឹងថា​៖« តាមពិត​នេះ​គឺជា​ការងារ​សាលា​ដែល​ដាក់​ឲ្យ​យើង​ធ្វើ​ក្រោម​ការណែនាំ​ពី​លោកគ្រូ​នៅ​វិទ្យាស្ថាន​អ៊ី​ន​ស្ទី​ង្ហ៍​។​យើង​បាន​ចំណាយ​ពេល​ប្រមាណ​ជា ៣ ខែ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ទីផ្សារ ហើយ​លោកគ្រូ​ជា​អ្នក​តម្រង់​ទិស​យើង​ថា​តើ​ត្រូវធ្វើ​លើ​រឿង​អ្វី និង​ចាប់ផ្តើម​ពី​ចំណុច​ណា​ខ្លះ រហូតដល់​បាន​ជាល​ទ្ធ​ផល​សម្រេ​ចមួយ​នេះ​។

​« កម្មវិធី​យើង​ឈ្មោះថា ClikPos បច្ចុប្បន្ន​មានតែ​សម្រាប់ iOS ដែល​អាច​ប្រើ​បាន​ជាមួយ iPad និង iPhone​។ យើង​សម្រេច​ធ្វើ​កម្មវិធី​នេះឡើង ព្រោះ​យើង​ឃើញ​ពី​ត​ម្រូ​វ​ការចាំបាច់​ប្រើ​ប្រាស់​​ក្នុង​អាវ​ជី​កម្ម​ខ្នាតតូច​និង​ម​ធ្យ​ម​កន្លង​មក ហើយ​កម្មវិធី​បែប​នោះ​មានត​ម្លៃថ្លៃ​។ Clikpos របស់​យើង​មិន​ត្រឹមតែ​អាច download យកមកប្រើ Free ទេ វា​ថែមទាំង​ងាយស្រួល​ប្រើ​ទៀត ហើយ​យើង​នឹង​បន្ត update វា​ឲ្យ​កាន់តែ​ទំនើ​ប​ថែម​ទៀ​ត​»​។​

​«​ខ្ញុំ​ពិតជា​រំភើ​ប​ព្រោះ​នេះ​ជា​សមិទ្ធផល​ដំ​បូ​ង​របស់​ពួកយើង ខ្ញុំ​ខ្លួនឯង​មិន​នឹកស្មានថា​ទើបតែ​រៀ​ន អាច​បង្កើត​កម្មវិធី​ជា​ប្រយោជន៍​ដល់​ស​ង្គ​មបាន​ឆាប់រ​ហ័​សបែប​នេះ​សោះ ។ ខ្ញុំយ​ល់​ថា​នេះ​ក៏​ព្រោះ​សាលា​បាន​ប​ង្រៀ​ន​ជំ​នា​ញ​ច្បាស់លាស់ និង​ផ្ដល់ឱកាស​ឲ្យ​យើង​អនុវត្ត​ផ្ទាល់ ពិសេស​មាន​ការជួយជ្រោមជ្រែង​ណែនាំ​ណែនាំ​យ៉ាង​ដិតដល់​ពី​លោកគ្រូ​»​។

pic

​« ការសម្រេច​បាន​របស់​ពួកគេ​ពិតជា​លើសពី​ការ​រំពឹងទុក ព្រោះថា​ពួកគេ​ទើបតែ រៀន​ឆ្នាំទី​១​ប៉ុណ្ណោះ​។ ក្នុងនាម​ជា​គ្រូ​ណែនាំ​ផ្ទាល់​របស់​ពួកគេ ខ្ញុំ​ពិតជា​មានមោ​ទន​ភាព​ខ្លាំងណាស់ ហើយ​ពេល​នេះ​យើង​កំពុង​ជំ​រុញ​ឲ្យ​ពួកគេ​បន្ត​អភិ​វ​ឌ្ឍ​សមត្ថភាព និង​ប​ម្លែង​ខ្លួន​ទៅ​ជា​សហគ្រិន​វ័​យ​ក្មេង​ក្នុង​វិ​ស័​យ​ព័​ត៌មាន​វិទ្យា​នា​ពេលអនាគត » ។ នេះ​បើ​តាម​ការលើកឡើង​របស់ លោក គឹម សិរីវុឌ្ឍ ជា​សាស្ត្រាចារ្យ​ព័ត៌មាន​វិទ្យានៅ​វិទ្យាស្ថាន​អ៊ី​ន​ស្ទី​ង្ហ៍​។​

pic

លោក​បាន​បន្តថា ៖«​សាលា​យើង​ផ្តោត​សំខាន់​ទាំង​លើ​ទ្រឹស្តី និង​ការ​អនុ​វត្ថ​ន៍​ផ្ទាល់ ដូច្នេះ​មិន​មែន​តែ​ក្រុម​នេះ​ទេ នៅ​មាន​សិស្ស​ដែល​រៀនជំ​នា​ញ​ផ្សេងៗ​ជាច្រើន​ទៀត ក៏​ត្រូវបាន​សាលា​ផ្តល់​ឱកាស​​ឲ្យ​បញ្ចេញ​សមត្ថភាព ដោយ​មាន​គ្រូ​អម​ចាំ​បង្ហាត់បង្ហាញ​ដែរ​។ យើង​ចង់​ឲ្យ​គ្រប់​សិស្ស​មក​រៀ​ន​នៅ​សាលា​យើង​ឆាប់​ចាប់បាន​ជំ​នា​ញ​មួយ​ឲ្យ​ប្រាកដ ចេះ​ច្បាស់ អាច​ធ្វើការ​បាន និង​ចាប់បាន​ឱ​កាស​ការងារ​ល្អៗ​។ ជោគ​ជ័យ​របស់​សិស្ស​ក្នុង​អាជីព គឺជា​កិ​ត្តិ​យសរ​បស់​វិទ្យាស្ថាន​ដូចគ្នា ដូច្នេះយើង​នៅ​ទ​ន្ទឹ​ម​ពួកគាត់​ជានិច្ច​។ ដោយឡែក​ចំពោះ​ក្រុម ClikPOS នេះ យើង​សង្កេតឃើញថា​ពួកគេ​បាន​តាំងចិត្ត​ក្នុង​ការកែ​ល​ម្អ​រនូវ​កម្ម​វី​ធី​របស់​គេ​ជា​បន្តបន្ទាប់ និង​មាន​សក្តា​នុព​ល​ខ្ពស់​ក្លាយជា​សហគ្រិន​វ័យក្មេង បើសិន​មាន​ការជួយ​ជ្រុំ​ជ្រែង​បន្ថែម​ពី​ស្ថា​ប័ន រឺ​អ្នក​វិនិ​យោគ​ទុន​ណាមួយ​បន្ថែម​ទៀ​ត​» ។​

pic

​ចាប់​ដំណើរការជា​ផ្លូវការ​នៅ ដើមឆ្នាំ ២០១៦ វិទ្យាស្ថាន អ៊ី​ន​ស្ទីង្ហ៍​មានវ​គ្គ​សិក្សា​រយៈពេល​ខ្លី និង ចំ​គោលដៅ​ជាច្រើន​ស្របតាម​ទីផ្សារការងារ​បច្ចុប្បន្ន ដោយ​រួមបញ្ចូល​នូ​វ​ការអនុវត្តន៍​ការងារ​ជាក់ស្តែង​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ជាច្រើន​ទៀត ។

​--Pic of all Courses at Instinct--​ ​ ពិសេស​! សម្រាប់​អ្នក​ដែល​តែងតែ​ស្រលាញ់​ជំនាញព័​ត៌មាន​វិទ្យា​( information Technology) ការផ្សព្វផ្សាយ​(Media & Graphic Design) ស្ថាបត្យកម្ម និង​រចនា​ផ្នែក​ខាងក្នុង (Architectural & Interior Design ) ព្រោះ​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ តុលា ២០១៧ ខាងមុខ​នេះ​ នៅ​ទីតាំង​វិទ្យាស្ថាន​អ៊ី​ន​ស្ទី​ង្ហ៍ នឹង​មាន​កម្មវិធី សិក្ខាសាលា​តម្រង់​ទិស ដែល​នឹងមាន​អ្នក​ជំនាញ​ជាច្រើនរូប​ចូលរួម​ចែក​រំ​លែ​ក​បទពិសោធន៍ និង​ពន្យល់​បកស្រាយ​រាល់​ចម្ងល់​របស់​អ្នក​ឲ្យ​យល់ច្បាស់​ពី​ជំ​នា​ញ និង​ឱកាស​ការងារ​ជុំវិញ​ជំ​នា​ញ​ទាំងអស់​នេះ​។​

​សិក្ខាសាលា​តម្រង់​ទិស​នេះ ចូលរួម​បាន​ដោយ​សេរី និង ឥតគិតថ្លៃ​ទេ​! ​ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​វេបសាយ www.instinct-edu.org/ ឬ ហ្វេ​ស​ប៊ុក​ផ្លូវការ Instinct Institute៕​ ​ ​ ​

អត្ថបទ៖ លីដា