Robben ប្រកាស​ចូល​និវត្តន៍​​ពី​ជម្រើស​ជាតិ​ភ្លាម​ៗ ក្រោយ​​ហូឡង់​ធ្លាក់​ World Cup

  • 2017-10-11 01:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arjen Robben  បាន​ប្រកាស​ចូល​និវត្តន៍​​ពី​ជម្រើស​ជាតិ​កាល​ពី​យប់​មិញ ក្រោយ​មិន​អាច​ជួយ​ប្រទេស​ឡើង​ទៅ​លេង​ World Cup ២០១៨ ក្នុង​ប្រទេស​រុស្សី។

ក្នុង​ជំនួប​​ប្រកួត​ចុងក្រោយ​ ហូឡង់​ត្រូវ​ការ​ស៊ី​ ស៊ុយអែត​ចាប់​ពី​​៧​គ្រាប់​ឡើង ទើប​មាន​សង្ឃឹម​ទៅ World cup ប៉ុន្តែ​ពួក​គេ​បាន​ប្រឹង​អស់​លទ្ធភាព​ហើយ​គឺ​ទាត់​ចូល​បាន​តែ ២ ទល់​នឹង ០​ប៉ុណ្ណោះ ដោយ​ពីរ​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Robben តែ​ម្ដង ។ នេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​របស់​ហូឡង់​បន្ត​ទៀត បន្ទាប់​ពី​ឆ្នាំ​មុន​ពួក​គេ​ក៏​ធ្លាក់​ចេញ​ពី Euro ក្នុង​វគ្គ​ជម្រុះ​ដូច​គ្នា។

​​​កីឡាករ​វ័យ​៣៣​ឆ្នាំ​​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​មុន​ពេល​និង​ក្រោយ​ ចប់​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Amsterdam Arena ក្រោយ​បញ្ចប់​ជម្រុះ​ពូល A។ "វា​ជា​យប់​ការ​​​​ដ៏​ក្ដុកក្ដួល​មួយ។ ខ្ញុំ​បាន​ដឹង​​មុន​ការ​ប្រកួត​ទៅ​ទៀត​ថា​​វា​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្ញុំ​ ហើយ​វា​មិន​ងាយ​ស្រួល​ទេ។ ក្នុង​ការ​ប្រកួត​នេះ​ខ្ញុំ​មិន​គិត​អ្វី​ច្រើន​ទេ ដឹង​តែ​​ប្រឹង​ប្រកួត ព្រោះ​ខ្ញុំ​ចង់​​លា​អ្នក​ទាំង​អស់​គ្នា ជាមួយ​ជ័យជម្នះ"។ សម្ដី Robben៕​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ