CEO ក្លឹប Barca៖ "ពួកយើងត្រៀមខ្លួនរួចហើយដើម្បីទិញ Coutinho ក្នុងខែមករា"

  • 2017-10-11 13:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាមសារព័ត៌មាន Goal ចុះផ្សាយថ្ងៃនេះ នាយកប្រតិបត្តិរបស់ Barcelona លោក Oscar Grau បាននិយាយថាក្លឹបបានត្រៀមខ្លួនរួចរាល់ក្នុងការទិញកីឡាករ Philippe Coutinho ពីLiverpool ក្នុងខែមករានេះ។

Coutinho

ក្នុងសន្និសីទសារព័ត៌មាន លោក Oscar Grau បាននិយាយថា៖ "នៅក្នុងរដូវកាលទីផ្សារដោះដូរខែមករាខាងមុខនេះ ពួកយើងបានត្រៀមខ្លួនរួចរាល់ ក្នុងការទិញ Coutinho ឬកីឡាករផ្សេងទៀតដែលក្រុមបច្ចេកទេសរបស់ក្លឹបត្រូវការ" ។ លោកបន្តទៀតថា៖ "ប៉ុន្តែវាពិតជារឿងសំខាន់ណាស់ ដែលយើងត្រូវតែសម្របខ្លួនយើងទៅនឹងស្ថានភាពបែបនេះ ដូច្នេះបើសិនមានការទិញចូល ច្បាស់ណាស់ប្រាកដមានការលក់ចេញនូវកីឡាករមួយចំនួនរបស់យើង"។

នាយកប្រតិបត្តិរូបនេះបានបន្ថែមទៀតថា៖ "យើងត្រូវតែបំភ្លេចចោលទៅអំពីលុយលក់ Neymar ទៅឲ្យ PSG ក្នុងពេលទីផ្សាររដូវក្ដៅកន្លងទៅ។ ក្រោយដកថ្លៃពន្ធចេញ ចំណូលរបស់ក្លឹបពីការលក់ Neymar គឺចំនួន ១៨៨លានអឺរ៉ូ ហើយកាត់កងសព្វមុខទៅ ក្លឹបចំណេញបានចំនួន ១៤៤លានអឺរ៉ូ"។

លោក Oscar Grau

កាលពីអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ បន្ទាប់ពីលក់ Neymar ឲ្យ PSG ក្លឹបអ្នកមានបុណ្យ Barcelona បានតាមទិញយ៉ាងប្រកិតនូវ Philippe Coutinho បើទោះជាក្លឹបយក្សអង់គ្លេស បញ្ជាក់ហើយបញ្ជាក់ទៀតថាមិនព្រមលក់យ៉ាងណាក៏ដោយ៕

ប្រភព៖ Goal   ប្រែសម្រួល៖ ហ៊ីម រស្មី