“Google ទិញ Apple តម្លៃ ៩ ពាន់​លាន​ដុល្លារ" ការពិត​ត្រូវ​បានទម្លាយ​

  • 2017-10-12 02:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​សារព័ត៌មាន Down Jones បាន​ចេញ​មុខ​សុំទោស ពី​បញ្ហា​​កំហុស​បច្ចេកទេស​ដ៏​ធំ​មួយ ក្រោយ​គេហទំព័រ​​របស់​ខ្លួន​បាន​បង្ហោះសារ​ដ៏​ភ្ញាក់ផ្អើល​​ថា Google ទិញ Apple ក្នុង​តម្លៃ ៩ ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​នោះ​មាន​អត្ថន័យ​ជា​ច្រើន​ទៀត​ដូច​ជា​អ្នក​កាន់​ហ៊ុន​របស់ Google ក្នុង​មួយ​ហ៊ុន នឹង​ទទួល​បាន ៩ ហ៊ុន​នៃ Apple ក៏​ដូច​ជា Google នឹង​កាន់កាប់​ការិយាល័យ Apple នា​ពេល​ឆាប់ៗ​នេះ។

ជា​រឿង​ចម្លែក​ដែល​មាន​ការ​បង្ហោះ​សារ​ខុស​បច្ចេកទេស​នេះ​ឡើង ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន Apple ឈរ​នៅ​លំដាប់​ទី ១ ជា​ស្លាកយីហោ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក ៧៥០ ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​ការ​បង្ហោះ​បែប​នោះ មិន​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​ហ៊ុន Apple ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​ភាគហ៊ុន Apple នៅ​តែ​បន្ត​ឡើង។ ក្រោយ​ការ​បង្ហោះ​នៅ​ម៉ោង ៩:៣៤ នាទីភ្លាម និង​២ នាទី​​ក្រោយ​មក​ នៅ​ម៉ោង ៩:៣៦ នៅ​ទីក្រុង New York វា​ក៏​បាន​លុប​ចេញ​វិញ។

ជុំវិញ​​កំហុស​ដ៏​ធ្ងន់ធ្ងរ​ នាយក​ប្រតិបត្តិ​នៃ​សារព័ត៌មាន Dow Jones លោក William Lewis ​បាន​បញ្ជាក់​ថា អំឡុង​កើត​រឿងរ៉ាវ​នោះ គាប់​ជួន​នៅ​ពេល​ដែល​ក្រុម​ការងារ​ខ្លួន​កំពុង​សាកល្បង​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ។

ប្រភព៖ BBC | idropnews   ប្រែសម្រួល៖ កៅ រក្សា