គ្រូបង្រៀន​អាមេរិកបរិច្ចាគ​តម្រងនោម និងកែវភ្នែក​ឲ្យអ្នកជំងឺ​ចិន ក្រោយ​ជួបគ្រោះអកុសល

  • 2017-10-12 02:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្រៀន​ជនជាតិ​អាមេរិក​ម្នាក់ បាន​សម្រេច​បរិច្ចាគ​តម្រង់​នោម និង​កែវភ្នែក​ទាំង​ពីរ​ឲ្យ​ទៅ​អ្នក​ជំងឺ​ជនជាតិ​ចិន​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​លោក​បាត់​បង់​ជីវិត​នៅ​ខេត្ត​ជាំងស៊ូ ​ភាគ​ខាង​កើត​ប្រទេស​ចិន​។

លោក Amery Soctt ​មក​ពី​រដ្ឋ​​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ជា​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​នៅ​ទីក្រុង Changshu។ លោក​បាន​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នៅ​រាត្រី​ទី ១​តុលា និង​ទទួល​មរណភាព​​នៅ​ថ្ងៃ​អង្គារ​ទី ១០​តុលា។

តម្រង់​​នោម និង​​កែវភ្នែក​របស់​គាត់ ត្រូវ​បាន​ប្រគល់​ជូន​អ្នក​ជំងឺ​ជនជាតិ​ជន​ជា​ច្រើន​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ Soochow ទីក្រុង Suchou។

នៅ​ថ្ងៃ​ទី​មួយ តុលា​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាក លោក​ Scott បាន​សរសេរ​តាម​រយៈ​បណ្ដាញ​សង្គម ​Wechat ​ថា " ក្ដី​ប្រាថ្នា​​ចុង​ក្រោយ​បំផុត​សម្រាប់​ថ្ងៃ​នេះ គឺ​ថា​ប្រទេស​កំណើត​ខ្ញុំ និង​ប្រទេស​កំពុង​ស្នាក់​នៅ​បច្ចុប្បន្ន​បន្ត​លូតលាស់​ដោយ​សន្តិភាព និង​វិបុលភាព"។ លោក​យល់​ព្រម​បរិច្ចាគ​សរីរាង្គ​ជា​យូរ​មក​ហើយ ចាប់​តាំង​ពី​រៀន​យក​​​ប័ណ្ណ​បើកបរ​នៅ​សហរដ្ឋ​អាមេរិក​មក​ម្ល៉េះ៕

ប្រភព៖ China Plus   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម