ពូទីន ទទួលបានកាដូគាប់ចិត្ត ពីមេដឹកនាំទួរមេនីស្ថាន សម្រាប់ខួបកំណើតអាយុ ៦៥ឆ្នាំ

  • 2017-10-12 02:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌិមៀ ពូទីន ដែល​ជា​អ្នក​ស្រលាញ់​ចូលចិត្ត​សត្វ​សុនខ បាន​ទទួល​កាដូ​សត្វ​សុនខ​មួយ​ក្បាល កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ ពី​មេដឹកនាំ​ប្រទេស​ទួរមេនីស្ថាន ដែល​ជា​អំណោយ​សម្រាប់​ថ្ងៃ​ខួបកំណើត​របស់ លោក ពូទីន។

សត្វ​សុនខ​នោះ​ជា​ប្រភេទ​ពូជ Albai របស់​ប្រទេស​ទួរមេនីស្ថាន ដែល​បាន​បង្កាត់​ពូជ​ជាមួយ​សត្វ​សុនខ​ពូជ Shepherd Dog នៅ​អាស៊ី​កណ្ដាល។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ទូរទស្សន៍​រុស្ស៊ី​មួយ បាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ បង្ហាញ​ឲ្យ​ឃើញ មេដឹកនាំ​រុស្ស៊ី ពូទីន មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង ដោយ​ប្រារព្ធ​ខួប​កំណើត អាយុ​៦៥​ឆ្នាំ​របស់​ខ្លួន ហើយ​បាន​ចាប់​កាន់ និង​ថើប​សត្វ​សុនខ​មួយ​ក្បាល ឈ្មោះ Verny ឬ​មាន​ន័យ​ជា​ភាសា​រុស្ស៊ី ថា ស្មោះត្រង់ ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង Sochi ប្រទេស​រុស្ស៊ី។

ជា​មួយ​គ្នា​នេះ​ដែរ មេដឹកនាំ​មក​ពី​ប្រទេស​ជប៉ុន និង​ប៊ុលហ្គារី ក៏​បាន​ឲ្យ​កាដូ​សត្វ​សុនខ​ទៅ​កាន់ ពូទីន ផង​ដែរ ប៉ុន្តែ​សត្វ​សុនខ​សំណព្វចិត្ត​របស់​លោក គឺ​ជា​សុនខ​ពូជ Labrador ពណ៌​ខ្មៅ មាន​ឈ្មោះ​ថា Koni ដែល​ជា​អំណោយ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី Sergei Shoigu។ មិនតែប៉ុណ្ណោះ Koni ក៏​បាន​បង្ហាញ​ខ្លួន ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel កាល​ពី​ឆ្នាំ២០០៧ ផង​ដែរ។

នៅ​ពេល​នោះ លោកស្រី Angela Merkel ដែល​ធ្លាប់​ត្រូវ​សត្វ​សុនខ​ខាំ​ម្ដង មាន​ទឹក​មុខ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ នៅ​ពេល​ដែល Koni ដើរ​ទៅ​ជិត៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី