សមាជិក​ One Direction និង​មិត្ត​ស្រី​ធ្វើ​រឿង​ដ៏​អស្ចារ្យ​១​ដើម្បី​កូន​ប្រុស

  • 2017-10-12 02:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ One Direction ​ គឺ​លោក​ Liam Payne ​ហើយ​និង​មិត្ត​ស្រី បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​ទៅ​កូន​ប្រុស​របស់​ពួក​គេ។

បន្ទាប់​ពី​លោក​ទទួល​បាន​កូន​ប្រុស​ម្នាក់​មាន​ឈ្មោះ​ថា Bear ​ដែល​បាន​​កើត​​​នៅ​ដើម​ខែ​មីនា​ដែល​គិត​មក​ដល់​នឹង​ពេល​នេះ​មាន​អាយុ​៧​ខែ​ហើយ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ តារា​ចម្រៀង​ប្រុស​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ថា​មិត្ត​ស្រី​​របស់​លោក​ Cheryl បាន​បង្រៀន​កូន​ពី​ភាសា​អេស្ប៉ាញ។ ជា​ពិសេស​រូប​លោក​ក៏​មាន​តុក្កតា​ដើម្បី​ជា​ជំនួយ​នៅ​ក្នុង​ការ​រៀន​ភាសា​នេះ​ដែរ។ រូប​លោក​សង្ឃឹម​ថា កូន​របស់​លោក​នឹង​អាច​និយាយ​បាន​ពីរ​ភាសា ពី​លើ​ភាសា​អង់គ្លេស។

តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​រូប​នេះ​បាន​បង្ខំ​ចិត្ត​ចាក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​លោក​ដើម្បី​ធ្វើ​ការ​នៅ​បរទេស ពោល​គឺ​ការ​ប្រគំ​តន្ត្រី​ជុំវិញ​ពិភពលោក៕

ប្រភព៖ Dailymail   អត្ថបទ៖ ញ៉េប លាងហេង