អ្នកគ្រូកូរ៉េដ៏ស្រស់ស្អាត កំពុង​ល្បី​លើ​អ៊ីនធឺណិត ឯ​ចំណេះដឹង​មិនធម្មតា

  • 2017-10-13 07:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទ្រព្យ​សម្បត្តិ​តែ​គត់​ដែល​អាច​នាំ​អ្នក​ទៅរក​អនាគត​​ដ៏​ត្រចះត្រចង់ ​គឺ​ការ​អប់​រំ។ មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​ការ​អប់រំ ជា​ពិសេស​អ្នក​ចង់​បាន​ជីវិត​​ជោគជ័យ។

ការ​អប់រំ ​ពិត​ជា​ពិបាក​សម្រាប់​ក្រេប​យក​ចំណេះ​ដឹង និង​ចំណាយ​ពេល​យូរ​ឆ្នាំ​មិន​ចេះ​ចប់ ហើយ​វា​ក៏​ជា​កិច្ចការ​ស្មុគស្មាញ​សម្រាប់​សិស្ស​ភាគ​ច្រើន​ដែរ ដែល​ធ្វើ​ឲ្យ​សិស្ស​ខ្លះ​ត្រូវ​បោះ​បង់​ចោល​ការ​សិក្សា​ពាក់​កណ្ដាល​ទី។

​ប៉ុន្តែ​យ៉ាង​ណា ប្រសិន​បើ​អ្នក​បាន​គ្រូ​បង្រៀន​ពូកែ​ពន្យល់ និង​ស្រស់​ស្អាត​វិញ ​អ្នក​ប្រាកដ​ជា​ចង់​ទៅ​រៀន​ មិន​ហ៊ាន​ចង់​ឈប់​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឲ្យ​អ្នក​នឹក​ថ្នាក់​រៀន។ អ្នក​គ្រូ​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់ កំពុង​ល្បី​លើ​អ៊ីនធឺណិត ​បន្ទាប់​ពី​រូប​ថត​របស់​​គាត់ ត្រូវ​បាន​គេ​ចែកចាយ​តៗ​គ្នា​យ៉ាង​ច្រើន។

បន្ទាប់​ពី​ល្បីល្បាញ​ គេ​បាន​តាម​ស៊ើប​ព័ត៌មាន​ទើប​គេ​ដឹង​ថា អ្នក​គ្រូ​ស្អាត​នេះ​ឈ្មោះ Hyunseo Park  ជា​គ្រូ​បង្រៀន​ពេញ​ម៉ោង ហើយ​ក៏​ជា​តារា​ម៉ូដែល​ក្រៅ​ម៉ោង​ផង​ដែរ។

អ្នក​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ភូសាន ​និង​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​ដាក់​ឈ្មោះ​ឲ្យ​ថា ​អ្នក​គ្រូ​ស្អាត​ជាង​គេ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ។ ​សម្រស់​របស់​អ្នក​គ្រូ​បាន​ទាក់​ទាញ Followers ​រាប់​ម៉ឺន​នាក់​​នៅ​លើ​បណ្ដាញ​សង្គម ឯ​ភាព​វ័យ​ឆ្លាត​របស់​អ្នក​គ្រូ​ទទួល​បាន​ការ​គោរព​កោត​សរសើរ​យ៉ាង​ច្រើន៕

ចុចអាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម