កម្ពុជានឹង​រងឥទ្ធិពល​ព្យុះ អាច​បង្ក​ជា​ទឹកជំនន់​ច្រើនកន្លែង​

  • 2017-10-13 07:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដី​ជូនដំណឹង​របស់ក្រសួង​ធនធានទឹក​ ជូនដំណឹង​ដល់​សាធារណៈ​ជន​ថា ​កម្ពុជា​នឹងរង​ឥទ្ធិល​ព្យុះទី​ ២០ ដែល​បង្កឲ្យ​មាន​ ​ភ្លៀងធ្លាក់​រាយប៉ាយ​ក្នុងក្របខ័ណ្ឌ​ទូទាំង​ប្រទេស និង​អាចបង្ក​ឲ្យមាន​ជំនន់​ទឹកភ្លៀង​ច្រើនកន្លែង ​។ ​ជាមួយគ្នានោះ​នៅលើផ្ទៃសមុទ្រ​ មានភ្លៀង​ និងខ្យល់បក់​បោកខ្លាំង​ រលក​សមុទ្រខ្ពស់ៗ ​។

អាស្រ័យ​ហេតុនេះ​ ​សូមប្រជាពលរដ្ឋ​បង្កើន​ការយកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បីជៀសវាង​នូវគ្រោះថ្នាក់​ផ្សេងៗ​ ដែលអាច​កើតមាន​ឡើង​ជាយថាហេតុ​ ៕

អត្ថបទ៖ ស៊ិន សាវ៉េត