ការពិតដ៏ភ្ញាក់ផ្អើលទាំង៥ អំពីភពផែនដី មនុស្សភាគច្រើន មិនធ្លាប់ដឹង

  • 2017-10-14 04:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន អំពី​ចក្រវាល​នេះ។ ប៉ុន្តែ​ពួកគេ​ជឿជាក់​ថា នៅ​មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត ដែល​ត្រូវ​រុករក និង​បកស្រាយ នៅ​លើ​ភព​មួយ ជា​ពិសេស​គឺ​ភព​ផែនដី​ផ្ទាល់​តែម្ដង។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​ដ៏​ភ្ញាក់ផ្អើល ទាំង៥ អំពី​ភព​ផែនដី ដែល​មនុស្ស​ភាគច្រើន មិន​ធ្លាប់​ដឹង​ពី​មុន​មក៖

#១ Everest មិនមែន​ជា​ភ្នំ​ខ្ពស់​បំផុត​លើ​ពិភពលោក​ឡើយ

ភ្នំ Mauna Kea ស្ថិត​នៅ​រដ្ឋ Hawai សហរដ្ឋអាមេរិក មាន​កម្ពស់ ៤ ២០៥ម៉ែត្រ ខាង​លើ​កម្រិត​ទឹក​សមុទ្រ។ ទោះ​ជា​យ៉ាង​ណា ផ្នែក​ធំ​បំផុត​នៃ​ភ្នំភ្លើង​នេះ ស្ថិត​នៅ​ក្រោម​កម្រិត​ទឹក​សមុទ្រ។ ដូច្នេះ​ប្រសិន​បើ​វាស់​ពី​គ្រឹះ​ខាងក្រោម​មក ភ្នំ Mauna Kea មាន​កម្ពស់​រហូត​ដល់​ទៅ ១០ ២០៣ ខណៈ​ភ្នំ Everest មាន​កម្ពស់​ត្រឹមតែ ៨ ៨៤៨ម៉ែត្រ​ប៉ុណ្ណោះ ពោល​គឺ​ខ្ពស់​ជាង ១ ៣៥៥ម៉ែត្រ។

#២ កន្លែង​ស្ងួត​បំផុត​នៅ​លើ​ផែនដី មាន​ទីតាំង​នៅ​អង់តាកទិច

ជាទូទៅ គេ​ជឿ​ថា កន្លែង​ស្ងួត​បំផុត​នៅ​លើ​ផែនដី គឺ​ស្ថិត​នៅ​វាលខ្សាច់ Atacama Desert ក្នុង​ប្រទេស​ឈីលី ដែល​គ្មាន​ភ្លៀង​ធ្លាក់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ ជ្រលង McMurdo Dry Valleys នៅ​អង់តាកទិច គ្មាន​ភ្លៀង​ធ្លាក់​រយៈ​ពេល​ជិត ២លាន​ឆ្នាំ​មក​ហើយ។ ខ្យល់​នៅ​ទី​នោះ អាច​មាន​ល្បឿន​រហូត​ដល់​ទៅ ៣២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

#៣ ទឹក​សាប​មាន​តែ ៣ភាគរយ​ប៉ុណ្ណោះ នៃ​ទឹក​ទាំង​អស់​នៅ​លើ​ផែនដី

មហាសមុទ្រ និង​សមុទ្រ កាន់កាប់ ៩៧ភាគរយ​នៃ​ទឹក​នៅ​លើ​ផែនដី ប៉ុន្តែ​ទឹក​សមុទ្រ​ដែល​មាន​ជាតិ​ប្រៃ មិន​អាច​ប្រើ​សម្រាប់​ផឹក​បាន​ឡើយ។ ទឹកសាប​សរុប​ចំនួន ៣ភាគរយ ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង​ផែន​ទឹកកក (៧០ភាគរយ) និង បឹង Lake Baikal ប្រទេស​រុស្ស៊ី (២០ភាគរយ)។

#៤ ប្រាសាទ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក មាន​អាយុ​កាល​ប្រហែល ១២ ០០០ឆ្នាំ

Göbekli Tepe គឺ​ជា​ប្រាសាទ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​តួកគី។

#៥ ក្នុងរយៈពេល ២៥០លានឆ្នាំ ទ្វីប​នឹង​ជួប​ជុំ​គ្នា

ដូច​ដែល​យើង​បាន​ដឹង មហា​ទ្វីប Pangea ដែល​មាន​តាំង​ពី ៣៣៥ ទៅ ១៧៥ឆ្នាំ​មុន បាន​ដាច់​ចេញ​ជា​ទ្វីប ២ ខុសៗគ្នា បង្កើត​បាន​ជា​ទ្វីប Laurasia និង Gondwana។ ក្រោយមក ទ្វីប​ទាំង​២នេះ បាន​ដាច់​ចេញ បង្កើត​ជា​ទ្វីប​ចំនួន ៧ ទៀត។ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿជាក់​ថា ទ្វីប​ទាំង​នោះ​នឹង​ប្រមូលផ្ដុំ​គ្នា​ម្ដង​ទៀត ក្នុង​រយៈពេល​ពី ២៥០ ទៅ ៣០០លានឆ្នាំ រាប់​ចាប់​ពី​ពេល​នេះ​ទៅ ហើយ​នឹង​ក្លាយ​ជា​មហា​ទ្វីប​តែ​មួយ មាន​ឈ្មោះ​ថា Pangaea Ultima៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី