មិន​ធម្មតា​ ពេជ្រ ថៃ លើក​ពាន​ជាមួយ​ដំណើរ​កម្សាន្ត​​ក្រៅ​ប្រទេស​

  • 2017-10-15 02:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​១​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​​​​​​ហើយ​ បាន​ទៅ​លើ​កុមារា ពេជ្រ ថៃ​ មក​ពី​ខេត្ត​បាត់​ដំបង​ កាល​ពី​​យប់​នេះ​​។

ក្រៅ​ពី​​កាន់​​​ពាន​ក្នុង​កម្មវិធី​​ The Voice Kids Cambodia រដូវ​កាល​ទី​១​​ សរុប​ជា​ទឹក​ប្រាក់​​ ១០០ លាន​រៀល​ហើយ​នោះ​ ពេជ្រ ថៃ ​ដែល​ជា​ក្រុម​កំពូល​តារា​ចម្រៀង​លោក​ ព្រាប សុវត្ថិ ​បាន​ទទួល​អាហារូបករណ៍​ សិក្សា​នៅ​ សាលា​អន្តរជាតិ​ និង​ដំណើរ​កម្សាន្ត​ ​​នៅ​ប្រទេស​ជប៉ុន​ និង​ការ​ឧបត្ថម្ភ​​​ផ្សេង​ៗ​ទៀត​។

កម្មវិធី​ខាង​លើ​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​ និង​លោក​ជំទាវ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ក្នុង​កម្មវិធី​ប្រឡង​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ The Voice Kids Cambodia រដូវ​កាល​ទី​១​ មាន​បេក្ខជន​ និង​បេក្ខនារី​ចំនួន​៦ រូប​រួម​មាន​ កុមារី ឃុយ ម៉ីហៀង កុមារា ពេជ្រ ថៃ កុមារា ឡុង លីគ័ង្គ កុមារី​ ណូ ឈូ​ស៊ីវ​ហេង កុមារី រ៉​ន ចាន់​ឌី​ន​ កុមារី សុខ សុជាតា។​តែ​អ្នក​ដែល​ទទួល​បាន​ជយ​លាភី​ក្នុង​ការ​ប្រឡង​នេះ​បាន​ទៅ​លើ​កុមារា ពេជ្រ ថៃ ​មាន​អាយុ​ ១២ រៀន​ថ្នាក់​ទី​ ៧ នៃ​អនុវិទ្យាល័យ​ម្រះ​ព្រៅ​ ខេត្ត​បាត់​ដំបង​៕ ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម