Facebook បន្ថែម​មុខងារ "Order Food” ចង់​ទិញ​អី​ញុំ​លែង​បារម្ភ​ហើយ!

  • 2017-10-15 06:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត មុខងារ “Ordering Food" ឬ​ការ​កុម្ម៉ង់​អាហារ​តាម​អនឡាញ​ត្រូវ​បាន Facebook ប្រកាស​ដាក់​ឲ្យ​ប្រើ​ដំបូង​នៅ​សហរដ្ឋ​អាមេរិក ដែល​អ្នក​ប្រើប្រាស់អាច​កុម្មង់​អាហារ​មក​ញុំ​ដោយ​ប្រើ Facebook App ​ផ្ទាល់​តែ​ម្ដង មិន​ចាំបាច់​រក​កម្មវិធី​ជំនួយ។

បន្ទាប់​ពី​ការ​ធ្វើ​ជា​ដៃ​គូ​សហការ​ ជាមួយ​ឧស្សាហកម្ម​អាហារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដូច​ជា EatStreet, Delivery.com, DoorDash, ChowNow, Olo, Zuppler and Slice និង​តេស្ត​សាកល្បង​មុជាង ១ ឆ្នាំ​រួច​មក Facebook បាន​សម្រេច​ដាក់​ឲ្យ​ប្រើ​ដោយ​ផ្លូវការ។ មុខងារ​នេះ​អាច​ជំនួស​វិបសាយ ឬ​កម្មវិធី​កុម្ម៉ង់​អាហារ​តាម​អនឡាញ​ផ្សេងៗ ដែល​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​ជា​មុន​ជា​ដើម។

ចំពោះ​របៀប​ប្រើ អ្នក​​គ្រាន់​តែ​ចុច​បើក Facebook លើ Menu រួច​អូស​ចុះ​ក្រោម ហើយ​យក​ពាក្យ​ថា "Order Food” ធ្វើការ​ជ្រើស​រើស​ហាង​អាហារ​និង​ម្ហូប​ដែល​អ្នក​ពេញ​ចិត្ត​ជាការស្រេច។

មុខងារ Order Food លើ Facebook ផ្ទាល់

បញ្ជាក់៖ មុខងារ​មិន​ទាន់​ដាក់​ឲ្យ​ប្រើ​នៅ​ខ្មែរ​ទេ សង្ឃឹម​ថា​នឹង​អាច​បង្ហាញ​ខ្លួន​នៅ​ពេល​ឆាប់ៗ៕

ចង់​ដឹង​ច្បាស់ ទស្សនា​វីដេអូ​ខាង​ក្រោម​(ចុច​លើ​ពាក្យ Facebook)៖

ចុច​អាន​បន្ត​៖

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម