McGregor ចង់​​សាក​រសជាតិ​ចាប់​អាជីព​​ឡើង​វាយនៅ WWE

  • 2017-10-15 07:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​​ក្នុង​ទ្រុង Conor McGregor  កំពុង​ពិភាក្សា​​ចង់​វិវត្តន៍​​​ខ្លួន​ក្លាយ​ជា​អ្នក​វាយ​កីឡាកាស​អាជីព​ជា​លើក​ដំបូង​នៅ​ស្ថាប័ន WWE ដោយ​អាចបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Wrestlemania នា​ពេល​ខាង​មុខ។

កាល​ពី​ខែ សីហា​កន្លង​ទៅ​អ្នក​លេង​ក្បាច់​គុន​ចម្រុះ​សាធារណរដ្ឋអៀរឡង់​រួប​នេះ ​ទើប​តែ​​ប្រលូក​ក្នុង​វិស័យ​ប្រដាល់​​សកល​អាជីព​លើក​ដំបូង ដោយ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​អាមេរិក Floyd Mayweather តែ​ពេល​នោះ​ចាញ់។

យោង​តាម​សារព័ត៌មាន​អៀរឡង់​​ចុះ​ថា McGregor ​បាន​ពិភាក្សា​ជាមួយ World Wrestling Entertainment (WWE) សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​អាជីព​កីឡាកាស​នៅ​ឆ្នាំ​២០១៨ ហើយ​គេ​​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុងកម្មវិធី Wrestlemania នៅ​ខែ​ មេសា។

ផ្អែក​តាម​ប្រភព​ជិតស្និទ្ធ​បាន​ប្រាប់​​សារព័ត៌មាន​ខាង​លើ​ថា៖ "Conor គឺ​អ្នក​គាំទ្រ​ខ្លាំងក្លា​របស់​កីឡាកាស។ ភាព​ឌឺដង​និង​ការ​និយាយ​ស្ដី​របស់​គេ កើត​ចេញ​ដោយ​សារ​ការ​មើល​ការសម្ដែង​របស់​អ្នក​កីឡាកាស Ric Flair និង The Rock”។ ទន្ទឹម​គ្នា​នេះ​កាល​ពី​សប្ដាហ៍​មុន ក្រុម​ការ​ងារ​ជាន់​ខ្ពស់​របស់ WWE អ្នក​ស្រី Stephanie McMahon  ក៏​បាន​សរសើរ​ Conor និង​ចង់​ឲ្យ​រូប​គេ​ហក់​ចូល​វិស័យ​កីឡាកាស៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ