ប្លែក​ម្យ៉ាង​ដែរ! ទូរសព្ទ​ ​២០​ ​ដុល្លារ​ ​កូន​កាត់​ឧបករណ៍​ ​Fidget Spinner

  • 2017-10-16 04:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fidget Spinner​ ​ត្រូវ​បាន​ពេញ​និយម​ខ្លាំង​កាល​ពី​ដើម​ឆ្នាំ​ ​២០១៧។ ដោយឡែក​នៅ​តំបន់​ខ្លះ​នៃ​ក្រៅ​ប្រទេស​អាច​ជា​មិន​ទាន់​ស្ងប់ស្ងាត់​ពី​វា​នៅ​ឡើយ។

កន្លង​ទៅ​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​ ​Chili International របស់​ហុងកុង​ ​បាន​បង្កើត​ឡើង​នូវ​ទូរសព្ទ​ ​Fidget Phone​ ​ដែល​ក្រៅ​ពី​ដើរ​តួ​ជា​ទូរសព្ទ​តូច​ច្រឡឹង​មួយ​ ​ទៀត​សោត​ក៏​អាច​កម្សាន្ត​អារម្មណ៍​នៃ​ការ​បង្វិល​ថែម​ទៀត​ផង។

មាន​កម្មវិធី​បើក​អ៊ីនធឺណិត​ ​និង​ប្រព័ន្ធ​ ​Bluetooth​ ​ដោយ​អាច​បន្ថែម​ ​SDCard​ ​ខាង​ក្រៅ​ដល់​ ​8GB​ ​ ខណៈ​អង្គ​ផ្ទុក​ក្នុង​ម៉ាស៊ីន​មាន​ស្រាប់​ត្រឹម​ ​32MB​ ​ប៉ុណ្ណោះ។ អេក្រង់​តូច​ត្រឹម​ ​១,៤អ៊ីញ​ ​រចនា​ខ្លួន​ក្នុង​ជម្រើស​ ​៦​ ​ពណ៌​ប្លែក​ភ្នែក​ពី​គ្នា​ ​ហើយ​បច្ចុប្បន្ន​មាន​លក់​ក្នុង​តម្លៃ​ ​២០ដុល្លារ​ ​ក្នុង​ប្រទេស​ឥណ្ឌា តែ​អ្នក​អាច​រក​ទិញ​តាម​ ​Online​ នៃ​ជម្រើស​ស្រដៀង​គ្នា​លើ​គេហទំព័រ​ ​Amazon​ ​ផ្ទាល់​ក៏​បាន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា