ប្រញាប់​ឡើង! ហ្គេម​បាញ់​ខ្មោច​ ​ក្រាហ្វិក​កប់​​ ​អាច​ទាញ​យក​មិន​អស់​លុយ

  • 2017-10-16 03:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​កន្លង​ទៅ​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី​ ​និង​ហ្គេម​ ​PikPok​ ​បាន​អាប់ដេត​ឡើង​ជំនាន់​ថ្មី​ ​1.0.3 អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នូវ​ហ្គេម​ ​Into the Dead 2​ ​ទាំង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS​ ​និង Android។

ស្ថិត​នៅ​ជា​មួយ​ទំហំ​ជាង​ ​៧០០MB​ ​ហ្គេម​នេះ​ ​បង្ហាញ​ពី​សាច់​រឿង​មួយ​ដែល​អ្នក​ដើរ​តួ​ជា​វីរបុរស​សម្លាប់​ខ្មោច​ ​Zombie​ យ៉ាង​រង្គាល​ដី​ ​នៅ​ក្នុង​បរិវេណ​ដ៏​ធំ​ ​ដើម្បី​ជួយ​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​អ្នក។ បើក​ឲ្យ​អ្នក​ប្រើប្រាស់​អាវុធ​ធន់​ធ្ងន់​ ​និង​ទំនើប​ៗ​ជា​ច្រើន​ប្រភេទ​ ​ក្នុង​ការ​ត​តាំង​ជាមួយ​ ​Zombie​ ​ជា​ច្រើន​វគ្គ។

ហ្គេម​នេះ​ក៏​មាន​ការ​បើក​រង្វាន់​ជា​រៀងរាល់​ថ្ងៃ​ ​ក្នុង​គោលដៅ​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព​នៃ​ការ​លេង​ឲ្យ​កាន់​តែ​ប្រសើរ។​ ដោយ​ស្ថិត​ក្នុង​ការ​ទិញ​យក​ឥត​គិត​ថ្លៃ​ក្ដី​ ​ប៉ុន្តែ​ ​Into the Dead 2​ ​ក៏​មាន​ដាក់​លក់​ ​items​ ​មួយ​ចំនួន​ ​ដែល​ត្រូវ​ប្រើប្រាស់​ថវិកា​ពិតៗ​ចន្លោះ​ពី​ ​០.៩៩ដុល្លារ​ ​ដល់​ ​៥៤.៩៩ដុល្លារ ។ កំណត់​ឲ្យ​មនុស្ស​លើ​អាយុ​ ​១៧​ ​ឆ្នាំ​ឡើង​ទើប​លេង​បាន​ ​ដោយ​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS 9.0 និង Android 4.1​ ​ឡើង​ទៅ។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រែសម្រួល៖ កៅ រក្សា