នៅ​អាមេរិក​បណ្តាញ​សង្គម​ពេញនិយម​​ពី​យុវវ័យ​ មិន​មែន Facebook ទេ

  • 2017-10-17 02:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ស្រង់​មតិ​​ពី​យុវវ័យ​អាមេរិក ៦ ១០០ នាក់​នៅ​បណ្ដា​រដ្ឋ​ទាំង ៤៤ ​បង្ហាញ​ថា ៤៧ ភាគរយ​ ពួកគេ​គាំទ្រ​និង​ពេញនិយម​ការ​ប្រើប្រាស់កម្មវិធី​ SnapChat ខណៈ Instagram ឈរ​លេខ​ពីរ​មាន​ ២៤ ភាគរយ។ ចំណែក​ Facebook មាន​ត្រឹម ៩ ភាគរយ​ប៉ុណ្ណោះ និង​ Twitter មាន ៧ ភាគរយ។

ការ​ស្ទាបស្ទង់​ក៏​លើក​ពី​ការ​ជ្រើសរើស​ម៉ាក​ទូរសព្ទ ដោយ​ក្នុង​នោះ ៨៤ ភាគរយ​ពួក​គេ​ប៉ង​ប្រាថ្ នា​iPhone។​ តួ​លេខ​នេះ​កើន​ឡើង​ធៀប​ពី​ពេល​កន្លង​ទៅ ដែល​មាន​ត្រឹម ៨១ ភាគរយ។

ការ​ស្រង់​មតិ​នេះ​ធ្វើ​ឡើង​ភាគច្រើន​ជា​យុវវ័យ​អាយុ​ ១៦ ឆ្នាំ ដោយ​ជា​មធ្យម​គ្រួសារ​របស់​គេ​រក​ចំណូល​បាន​ ៥៥ ០០០ ដុល្លារ​និង​ខ្ពស់​បំផុត ១០១,០០០ ដុល្លារ​ប្រចាំ​ឆ្នាំ។

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម