មក​ស្គាល់​តារា​ល្បីថៃ ១០​រូប ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​​របស់​​រឿង​​ភាគ​​កូរ៉េ!

  • 2017-10-17 03:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ភាពយន្ត​កូរ៉េ​ កាន់​តែ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​មិន​ថា​នៅ​ក្នុង​ទ្វីបអាស៊ី​ និង​អឺរ៉ុប​នោះ​ទេ ហើយ​កាន់​តែ​ពិសេស​ មិន​ថា​សាមញ្ញជន​ធម្មតា​ទេ​ សូម្បី​តារាៗ​ល្បីៗ​ប្រចាំ​ប្រទេស​ខ្លះ​ក៏​ជា​អ្នក​គាំទ្រ​វិស័យ​នេះ​ដែរ។

ប្រិយមិត្ត​នឹង​មាន​ការ​ប្លែក​អារម្មណ៍​នៅ​ពេល​ដែល​បាន​ជ្រាប​ថា​ ការ​ពិត​តារា​ថៃ​ល្បីៗ​ក្នុង​ប្រទេស​ថៃ​ ការពិត​ក៏​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ភាពយន្ត​កូរ៉េ​ដែរ។

១. តារា​សម្ដែង Nune Woranuch

តារា​ជើង​ចាស់​ Nune ត្រូវ​បាន​ស្គាល់​ថា​អ្នក​ដែល​ចូលចិត្ត​ទស្សនា​រឿង​កូរ៉េ​ណាស់។

២. តារា​សម្ដែង Boy Pakorn

តារា​សម្ដែង​ប្រុស​រូប​នេះ​ គឺ​ជា​អ្នក​គាំទ្រ​ធំ​ម្នាក់​របស់​ Yuri តារា​ចម្រៀង​ក្រុម​ Girls' Generation។ ចំណែក​រឿង​ដែល​លោក​តាមដាន​ខ្លាំង​ជាង​គេ​គឺ​ "My Love From The Star"។

៣. តារា​សម្ដែង​ Kimmy Kimberley

Kim គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​ ដែល​តាមដាន​រឿង​ "Descendant Of The Sun"។

៤. តារា​សម្ដែង Alek Teeradech

ដោយសារ​គាំទ្រ​រឿង​ "Descendant Of The Sun" ពេក​ តារា​សម្ដែង​ Alek ថែម​ទាំង​ស្លៀក​ឈុត​របស់​ "Big Boss" ទៀត​ផង។

៥. តារា​សម្ដែង Thisa Varitthisa

ចំណែក​តារា​ថៃ​រូប​នេះ​ ក៏​ជា​អ្នក​គាំទ្រ​មិន​ធម្មតា​របស់​រឿង​កូរ៉េ​ដែរ ហើយ​រឿង​ដែល​នាង​តែង​តាមដាន​មាន​៖ Cheese In The Trap, The Girl Who Can See Smells, The Heirs និង​ My Love From The Star។

៦. តារា​ចម្រៀង Gam The Star

តារា​ចម្រៀង​រូប​នេះ​ គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​រឿង​ភាគ​ដ៏​ល្បី​របស់​កូរ៉េ "Descendant Of The Sun"។

៧. តារា​សម្ដែង May Fuangarom

រីឯ May វិញ​ រឿង​ភាគ​ដែល​នាង​តាមដាន​ខ្លាំង​ជាង​គេ​គឺ​រឿង "The Heirs" ដែល​សម្ដែង​ដោយ​ Lee Min Ho និង​ Park Shin Hye។

៨. តារា​សម្ដែង Cheery Khemupsorn

ឲ្យ​តែ​បាន​ជួបជុំ​មិត្ត​ភក្តិ Cheery តែង​លើក​និយាយ​ពី​រឿង​កូរ៉េ។

៩. អ្នក​ដឹក​នាំ​កម្មវិធី​របស់​ទូរទស្សន៍​ថៃ​ អ្នក​ស្រី​ Nong

សម្រាប់​អ្នក​ដឹកនាំ​កម្មវិធី​រូប​នេះ​វិញ​ គឺ​ជា​អ្នក​គាំទ្រម្នាក់​របស់​ តារា​កូរ៉េ Kim Soo Hyun (តួ​ឯក​ប្រុស​ក្នុង​រឿង​ My Love From The Star)។ ហេតុ​ដូចនេះ​ហើយ​ ទើប​អ្នក​ស្រី​សម្រេច​យក​រឿង​ភាគ​ល្បី​កូរ៉េ​នេះ​ មក​ផលិត​ជា​រឿង​ថៃ​វិញ។

១០. តារា​សម្ដែង Preaw Tussaneeya

ស្រីស្អាត​ Preaw Tussaneeya ឯណេះ​វិញ​ ក៏​មិន​ខុស​ពី តារា​ចម្រៀង​ Gam The Star ដែរ ពោល​នាង​ក៏​ចូលចិត្ត​តាមដាន​រឿង​ "Descendant Of The Sun" ដែរ៕

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី