លេខ​១​នៅ​អង់គ្លេស​ ប៉ះ​លេខ​១​នៅ​អ៊ីតាលី​ធានា​ថា​ ផ្អើល​​យប់​នេះ

  • 2017-10-17 04:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Man City ក្លឹប​អ្នក​មាន​និង​កំពុង​ឈរ​កំពូល​តារាង EPL នឹង​ត្រូវ​បើក​កីឡដ្ឋាន  Etihad  ស្វាគមន៍​ក្លឹប​នាំ​មុខ​នៅ Serie A គឺ​ Napoli នៅ​ពេល​វេលា​ម៉ោង​១:៤៥​នាទី​យប់​​នេះ ពាន Champions League ។

ក្រុម​ទាំង​ពីរ​ស្ថិត​នៅ​ពូលF ជាមួយ​២​ក្រុម​ផ្សេង​ទៀត​មាន​រួមមមាន Shakhtar Donetsk និង Feyenoord។ ឆ្លង​កាត់​ពីរ​ប្រកួត​កន្លង​ទៅ Man City កំពុង​ឈរ​កំពូល​តារាង លេង​២​ប្រកួត​ឈ្នះ​ទាំង​២​ ខណៈ Napoli នៅ​លេខ​៣ ពីរ​ប្រកួត​កន្លង​ទៅ​ទើប​ឈ្នះ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។

កំណត់ត្រា​ល្អ​ក្រុម​ទាំង​ពីរ​៖

លីគ​ក្នុង​ស្រុក​ក្រុម​ទាំង​ពីរ​មិន​ដែល​ចាញ់​ដូច​គ្នា បន្ទាប់​ពី​ឆ្លង​កាត់​៨​ប្រកួត។ Man City (ឈ្នះ ៧ ស្មើ១) ឯ Napoli (ឈ្នះ​ទាំង​៨)។ បើក​គិត​ពី​៥​ប្រកួត​ចុង​ក្រោយ​គ្រប់​ក្របខ័ណ្ឌ​ជើង​ខ្លាំង​​ទាំង​ពីរ​នេះ​ក៏​មិន​ដែល​ស្គាល់​បរាជ័យ​ដែរ។ ​​​

ជើង​កីឡាករ​ក្រុម​ទាំង​ពីរ

ម្ចាស់​ផ្ទះ៖ Ederson; Walker, Stones, Otamendi, Delph; De Bruyne, Fernandinho, Silva; Sterling, Jesus, Sané.

ភ្ញៀវ៖ Reina; Hysaj, Albiol, Koulibaly, Ghoulam; Allan, Diawara, Hamšík; Callejon, Mertens, Insigne.

កុំភ្លេច​ម៉ោង​៤​ល្ងាច​នេះ Sabay News Sport នឹង​ធ្វើ​ការ​ Live ពិភាក្សា​ការ​ប្រកួត​រវាង Real Madrid vs Spurs

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ