Ronaldo​ ប៉េណាល់ទី​មួយ​គ្រាប់​ជួយ​ Real ស្មើ​ Spurs ក្នុង​ទឹកដី​

  • 2017-10-18 00:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ដណ្ដើម​បាន​១​ពិន្ទុ​ពី​ Tottenham Hotspur ក្រោយ​ស្មើ​គ្នា​ ១-១ ក្នុង​ការ​ប្រកួត​ Champions League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ H។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Santiago Bernabeu កាល​ពី​យប់​មិញ​ម្ចាស់ផ្ទះ​ត្រូវ​គេ​នាំ​មុខ​មួយ​គ្រាប់​មុន​តាំង​ពី​នាទី​២៨​ ដោយសារ​ ខ្សែ​ការពារ​ Raphael Varane ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ក្រោយ​ព្យាយាម​រារាំង​បាល់​កាត់​ចូល​របស់​ Serge Aurier។

យ៉ាង​ណា​មិញ​អ្នក​គាំទ្រ​ជិត​៨​ម៉ឺន​នាក់​បាន​រីករាយ​ឡើង​វិញ​ក្រោយ​ Cristiano Ronaldo បាន​ទាត់​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​តាម​ស្មើ​ឲ្យ​ Real Madrid បាន​វិញ​នៅ​នាទី​៤៣ បន្ទាប់​ពី​ Toni Kroos ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​ទៅ​លើ​ Spurs។

ឆ្លង​កាត់​លទ្ធផល​នេះ Real Madrid មាន​៧ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ Spurs ឈរ​លេខ​មួយ​ និង​លេខ​ពីរ​ ស្របពេល​ Dortmund និង​ APOEL Nicosia មាន​១​ពិន្ទុ​ដូចគ្នា​ឈរ​បាត​តារាង៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម