ចេញ​ហើយ! វីដេអូ​ធៀប​កាមេរ៉ា​ iPhone 8 Plus នឹង​ស្ដេច​កាមេរ៉ា​ Pixel 2 XL

  • 2017-10-18 01:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ SuperSaf TV ដែល​ជំនាញ​លើ​ការ​ប្រៀប​ធៀប​សមត្ថភាព​កាមេរ៉ា​លើ​ស្មាតហ្វូន​ បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ដែល​គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចាំ​ នោះ​គឺ​ការ​ប្រៀប​ធៀប​ iPhone 8 Plus ជា​មួយ​នឹង​ Pixel 2 XL។

Pixel 2 XL ត្រូវ​បាន​វិបសាយ​ DxO Mark កំណត់​ថា​ទទួល​បាន​ពិន្ទុ​ជា​មធ្យម​ដល់​ទៅ​ ៩៨ ពិន្ទុ​ពី​ការ​ធ្វើ​តេស្ត។ ស្រប​ពេល​ដែល​ iPhone 8 Plus ទទួល​បាន​ត្រឹម​តែ​ ៩៤ ពិន្ទុ​ប៉ុណ្ណោះ។ ចង់​ដឹង​ថា​ស្មាតហ្វូន​ដែល​បាន​ ៩៨ ពិន្ទុ ពិត​ជា​ខ្លាំង​ជាង​ស្មាតហ្វូន​ ៩៤ ពិន្ទុ​ ឬ​យ៉ាងណា​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

នៅ​ក្នុង​វីដេអូ​មាន​ប្រៀប​ធៀប​ពី​សមត្ថភាព​កាមេរ៉ា​ខាង​មុខ, សមត្ថភាព​រក្សា​លំនឹង​របស់​កាមេរ៉ា​ពេល​ថត​វីដេអូ, សមត្ថភាព​ថត​រូបភាព​ជា​ច្រើន​ប្រភេទ និង​សមត្ថភាព​ចាប់​យក​រូបភាព​ក្នុង​ទី​ងងឹត​ជា​ដើម។ ទស្សនា​វីដេអូ​រួច តើ​ប្រិយមិត្ត​យល់​ថា​ស្មាតហ្វូន​ណា​អាច​ធ្វើ​បាន​ល្អ​ជាង ?​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង