WhatsApp​ ​ប្រកាស​ប្រើ​មុខងារ​ ​Live Location​ ​ទាំង​លើ​ ​iOS​ ​និង​ ​Android

  • 2017-10-18 03:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ផ្ញើ​សា​​រដ៏​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​ជា​ច្រើន​លាន​នាក់​ជុំវិញ​ពិភពលោក​ ​WhatsApp​ ​បាន​​ប្រកាស​ដាក់​​ដំណើរការ​មុខងារ​ ​Live Location​ ​សម្រាប់​ស្មាតហ្វូន​ ​និង​ថេប្លេត​ ​ទាំង Android​ ​និង​ ​iOS។

មុខងារ​ថ្មី​នេះ​ ​ប្រើប្រាស់​អម​ដោយ​ទម្រង់​បច្ចេកវិទ្យា​ ​end-to-end encrypted​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​សុវត្ថិភាព​ក្នុង​ការ​ចែក​រំលែក​ទីតាំង​ទៅ​អ្នក​ណា​ម្នាក់​ ​ហើយ​អាច​កំណត់​រយៈ​ពេល​ក្នុង​ការ​ចែក​រំលែក​ទៅ​កាន់​គណនី​នានា​ ​ដោយ​មិន​បាច់​បារម្ភ​ពី​សុវត្ថិភាព​ទិន្នន័យ​នោះ​ទេ។

មុខងារ ​Live Location​ ​របស់​ ​WhatsApp​ ​មិន​​ត្រឹម​​អាច​ចែក​រំលែក​ទីតាំង​ពី​គណនី​មួយ​ ​ទៅ​គណនី​មួយ​នោះ​ទេ​ ​ពោល​គឺ​អាច​ចែក​រំលែក​ទៅ​កាន់​គណនី​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ ​ឬ​ចែក​រំលែក​ចូល​ក្រុម​ ​(Group)​ ​តែ​ម្ដង។

WhatsApp​ ​បាន​ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ​ ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​​រួច​ហើយ។ WhatsApp​ ​បញ្ជាក់​ថា​នឹង​មាន​ប្រើ​គ្រប់​គណនី​ជុំវិញ​ពិភពលោក​ក្នុង​សប្ដាហ៍​នេះ៕

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី