​អាគុយ​ឡាន​ខូច​​ឬ​មិន​ខូច មានសញ្ញា​​យ៉ាង​ច្បាស់អាច​ដឹង​មុន​​បាន​

  • 2017-10-18 07:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​អ្នក​ដែល​ប្រើ​ប្រាស់​រថយន្ត​តែង​តែ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​អាគុយ​ឡាន​របស់​ខ្លួន​ឲ្យ​តែ​ដេរ​ទៅ​ឆេះ​មិន​សូវ​ខ្វល់​ឡើយ​។ដើម្បី​ជៀស​វាង​កុំ​ឲ្យ​អាគុយ​របស់​អ្នក​ខូច​ទាន់​ដេរ​មិន​ឆេះហើយ​សញ្ញា​ណ​អ្វី​ខ្លះ​ដែល​បង្ហាញថាអាគុយ​ឡាន​របស់​អ្នក​ជិត​ខូច​ឬ​មិន​សាក​ភ្លើង​។

​លោក អ៊ុយ សាខន ជា​គ្រូ​បង្រៀន​នៅ​សាលា​បណ្ដុះ​បណ្ដាល​បច្ចេកទេស​រថយន្ត​ JVC បាន​ប្រាប់ Sabay ថា​អា​គុយ​ឡាន​មាន​ពី​​ប្រភេទ​គឺ​អាគុយ​ស្ងួត​និង​អាគុយ​ទឹក​។

ចំពោះ​អាគុយ​ស្ងួត​ពេល​ដែល​វា​ជិត​ខូច​មិន​កាន់​ភ្លើង​ឬ​​ខូច​យើង​អាច​ពិនិត្យ​មើល​លើ​អា​គុយ​នោះ​បើ​មាន​​ពណ៌​បៃតង​មាន​ន័យ​ថា​វា​នៅ​មានគុណ​ភាព​ល្អ​បើ​ឃើញ​ពណ៌​ក្រហម​នៅ​ធម្មតា​ត្រូវការ​បំពេញ​ថាមពល​បន្ថែម​តែ​បើ​មាន​ពណ៌​ស​នោះ​វា​អស់​រយៈពេល​នៃ​ការ​ប្រើប្រាស់​ហើយ។

ចំពោះ​អា​គុយ​ទឹក​វិញ​ពេល​ណា​វា​អស់​គុណភាព​ឬ​ខូច​យើង​អាច​មើល​ឃើញ​ដោយ​ធុងអាគុយ​រាង​ប៉ោង​មាន​ស្នឹម​លើ​ក្បាល​អា​គុយ​ច្រើន​ហើយ​កម្រិត​ទឹក​អាស៊ីដ​ធ្លាក់​ចុះ​ឬ​ក៏​រីង​តែ​ម្ដង​និង​អាច​មាន​ស្នឹម​នៅ​លើ​ក្បាល​អាគុយ។

លើស​ពី​នេះ​នៅ​ពេល​យើង​ដេរ​បញ្ឆេះ​វា​មិន​ងាយ​នឹង​ឆេះ​នេះ​បញ្ជាក់​ថា​វា​ជិត​ខូច​ហើយ។វា​នឹង​មាន​សញ្ញា​បង្ហាញ​នៅ​តាប​ឡូ​រថយន្ត​ថា​អា​គុយ​របស់​អ្នក​កុំ​ពុង​តែ​មាន​បញ្ហា​មិន​កាន់​ភ្លើង​ឬ​មួយ​ឌីណាម៉ូ​មិន​សាក់​ភ្លើង។

ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ទៅ​លើ​គុណភាព​និង​អាយុកាល​នៃ​ការ​ប្រើប្រាស់​សម្រាប់​រថយន្ត​យើង​អាច​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​មក​ពិនិត្យ​បន្ថែម​ក៏​បាន។

ចំពោះ​វិធី​ងាយៗ​ដើម្បី​ថែរក្សា​លោក​ប្រាប់​ថា​យើង​ត្រូវ​ជ្រើសរើស​ប្រភេទ​អា​គុយ​ឱ្យ​ត្រូវ​នឹង​កម្លាំង​ម៉ាស៊ីន​រថយន្ត​ដែល​ក្រុមហ៊ុន​កំណត់​ហើយ​ពេល​ដេរ​បញ្ឆេះ​ម្ដង​ជា​២​ដង​មិន​ឆេះ​កុំ​ព្យាយាម​ដេរ​ទៀត​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អា​គុយ​ឆាប់​ខូច​ហើយ​ក្នុង​១​សប្ដាហ៍​បើ​អ្នក​មិន​ចេញ​ដំណើរ​អ្នក​ត្រូវ​បញ្ឆេះ​រថយន្ត​ពី​៣​ទៅ​៥​នាទី​ដើម្បី​បំពេញ​ថាមពល​វិញ​ត្រូវ​ដុស​សម្អាត​ក្រចាប់​អា​គុយ​ឱ្យ​បាន​ស្អាត​កុំ​ឱ្យ​វា​ស្នឹម​ឬ​ច្រែះ​នៅ​លើ​ក្បាល​អា​គុយ(លាង​សម្អាត់​ជាមួយ​ទឹកក្ដៅ)៕

ចុចអានបន្ត៖

-បុរស​ម្នាក់​​​ផលិត​បាន​គោ​យន្ត​បញ្ជា​តេឡេ គ្រប់​គ្នា​សរសើរ​លាន់​

-Mercedes ​ប្រមូល​រថយន្ត​ជិត​កន្លះ​លាន​គ្រឿង​ ជុំវិញ​បញ្ហា​ពោង​សុវត្ថិភាព​

អត្ថបទ៖ ម៉េងងី