លោក ហុក សុជីវ័ន្ត​ និយាយពី​ចំណុច​ខ្សោយ​របស់​យុវជនបាទី​ ដែល​ត្រៀម AFC

  • 2017-10-19 00:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហុក សុជីវ័ន្ត គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​វិសាខា​​បញ្ចេញ​ទស្សនៈ​ជុំ​វិញ​ទម្រង់​លេង​របស់​យុវជន​​បាទី ដែល​ជា​ថ្នាល​យុវជន​របស់​ជម្រើស​ជាតិ​កម្ពុជា​ថា ចូល​ចិត្ត​ប្រើ​ស្តាយ​លេង​ដដែល។

លោក ហុក សុជីវ័ន្ត

​​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩ ឆ្នាំ​កម្ពុជា​រូប​នេះ​បាន​និយាយ​ថា ​យុវជន​បាទី​ចូល​ចិត្ត​លេង​របៀប​ដដែល​ៗ ​​​ដែល​​ការ​លេង​នេះ​អាច​ឲ្យ​ដៃ​គូ​ងាយ​ចាប់​ចំណុច​ខ្សោយ​បាន។ ​​យុវជន​បាទី​មាន​កម្លាំង​ខ្លាំង​ល្អ ប៉ុន្តែ​ស្តាយ​លេង​ដដែល​នេះ​នៅ​ពេល​ប៉ះ​ក្រុម​ដែល​មាន​កម្លាំង​​ខ្លាំង​ដូច​គ្នា​ នឹង​ពិបាក​ ឬ​ក៏​​មិន​អាច​យក​ឈ្នះ​ដៃគូ​បាន​ឡើយ។

​លោក​បន្ថែម​ថា ​នៅ​ពេល​យុវជន​បាទី​ ទៅ​ប្រកួត​​​ជា​មួយ​ក្រុម​ដែល​​មាន​​ការ​​ហ្វឹកហាត់​ដិតដល់​ ​អាយុ​ប្រហាក់​ប្រហែល​គ្នា ​ឬ​​ប្រទេស​ផ្សេង​ៗ​ជា​ដើម​ គឺ​​​​​ដៃ​គូ​​ នឹង​មាន​ការ​ងាយ​ស្រួល​លេង​ជា​មួយ​ពួកគេ។

​សូម​បញ្ជាក់​ថា យុវជន​បាទី​​បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ត្រៀម​ចូល​លេង​វគ្គ​ជម្រុះ 2018 AFC U-19 Championship ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ចន្លោះ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧៕ ​​

យុវជន​បាទី​ក្រោម ១៩ ឆ្នាំ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​