មក​ដឹង​លក្ខណៈ​ពិសេស​ស្ពាន​បាឡេដែកវែង​បំផុត​ ដំបូង​គេ​នៅ​កម្ពុជា

  • 2017-10-18 10:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ស្ពាន​ជ្រោយ​ចង្វា​ចាស់​ត្រូវ​ធ្វើ​ការ​ជួសជុល​នោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​នឹង​សាងសង់​ស្ពាន​ដែក​បាឡេ​បណ្ដោះ​អាសន្ន ដើម្បី​រំដោះ​ចរាចរណ៍។​ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មក​ស្វែង​យល់​ពី​គម្រោង​សាងសង់​ស្ពាន​ដែក​បាឡេ​បណ្ដោះ​អាសន្ន​ឆ្លង​កាត់​ទន្លេ​សាប​ដូច​ខាង​ក្រោម​នេះ៖

-ដើម្បី​សម្រួល​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ស្ពាន​ជ្រោយ​ចង្វា​មិត្តភាព​កម្ពុជា-ចិន និង​បម្រើ​ដល់​ការដ្ឋាន​សាងសង់​ស្ពាន​បេតុង​អារ​មេ​ខ្សែកាប

  • សាងសង់​គម្លាត ២២ម ពី​គម្រោង​ស្ពាន​បេតុង​អារ​មេ​ខ្សែកាប(ស្ពាន​ថ្មី​គ្រោង​សាងសង់)

  • ជា​ស្ពាន​ចរាចរ​ទ្វេ​ទិស

  • មាន​ប្រវែង​សរុប ៥០៦.២ម ទទឹង ១២ម

  • ទ្រូង​ផ្លូវ​ទទឹង ១០ម និង​ចិញ្ចើម​ស្ពាន ១ម សងខាង

  • ល្បឿន​សុវត្ថិភាព ៣០គម ក្នុង​១​ម៉ោង

  • គ្រឿង​បង្គំ​សំណង់​កំណាត់​ស្ពាន​រួម​មាន៖

ក-ចំនួន ៦កំណាត់ ដែល១កំណាត់មានប្រវែង ៣៦.៦ម ស្ថិត​នៅ​ផ្នែក​ច្រាំង​ទន្លេ​ផ្លូវជាតិ​លេខ ៥

ខ-ចំនួន ២កំណាត់ ដែល១កំណាត់មានប្រវែង ៥១.៨ម ស្ថិត​នៅ​ផ្នែក​កណ្ដាល​ទន្លេ

គ-ចំនួន ៥កំណាត់ ដែល១កំណាត់មានប្រវែង ៣៦.៦ម ស្ថិត​នៅ​ផ្នែក​ច្រាំង​ទន្លេ​ជ្រោយ​ចង្វារ

  • បំពាក់​ស្លាក​សញ្ញា​ចរាចរ និង​ភ្លើង​សញ្ញា​ចរាចរ

  • សាងសង់​បញ្ចប់​រយៈ​ពេល ៦ខែ។

បើ​តាម​លោក មេត មាស​ភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា ស្ពាន​បាឡេនេះ​ក្រោងនឹង​សាងសង់នៅ​ខែ​តុលានេះ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មេសា ​ឆ្នាំ​២០១៨ និង​ថា​ស្ពាននេះ នឹង​រុះ​រើវិញ​​ក្រោយ​ស្ពាន​ថ្មីបាន​កសាង​រួច៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី