ប៉ូលិស​នៅ​ឌុយបៃ​ ប្រកាស​ប្រើ​ម៉ូតូ​ហោះ​ជា​យានជំនិះ

  • 2017-10-19 02:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិព័រណ៍​ GITEX ប៉ូលិស​​ទីក្រុង​ឌុយបៃ បាន​ប្រកាស​ជា​សាធារណៈ​នឹង​ប្រើ​ម៉ូតូ​ហោះ Hover Surf Scorpion 3 ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី​ធ្វើ​ជា​យានជំនិះ។ អាច​ហោះ​បានដោយ​មានអ្នក​បញ្ជា​​​​អាច​បាន​ល្បឿន ៧០ គ.ម/ម និង​គ្មាន​អ្នក​បញ្ជា​អាច​ហោះ​រហូត​ដល់​​​ល្បឿន​ ១០០ គ.ម/ម។

ការ​​ហោះ​អាច​ធ្វើ​បាន​តែ ២០ ទៅ ២៥ នាទី​ប៉ុណ្ណោះ ហើយ​ការ​សាក​បញ្ចូល​ភ្លើង​ម្ដង ត្រូវ​ចំណាយ​ពេល ៣ ម៉ោង។ តែ​សំណាង​ល្អ​វា​​អាច​ដោះដូរ​ថ្ម​ជំនួយ​ពី​ខាង​ក្រៅ​បាន។​

ឌុយបៃ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អារ៉ាប់រួម ជា​ទីក្រុង​មួយ​ដែល​រមែង​រុករក​នូវ​របប​គំហើញ​ថ្មី​ជា​រឿយៗ។ កន្លង​ទៅ​​ប្រទេស​សំបូរ​ប្រេង​នេះ បាន​មើស្រមៃការ​ប្រើប្រាស់​​ឧបករណ៍ Drone Drop ដែល​អាច​ដឹក​ជញ្ជូន​កាហ្វេ​នៃ​ហាង Costa Coffee ទៅ​កាន់​អតិថិជន​រស់​នៅ​ក្នុង​តំបន់ Jumeirah Beach Road ដែល​​ចំណាយ​ពេល​មិន​ដល់ ១៥ នាទី​ឡើយ។

ប្រភព៖ interestingengineering   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម