អ្នក​ចូលចិត្ត Live Stream ច្បាស់​ជា​ស្គាល់កម្មវិធី​ល្បីៗ​ទាំង ៥ នេះ​

  • 2017-10-19 03:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Live Streaming ជា​មធ្យោបាយ​​អាច​​ឲ្យ​អ្នក​​ផ្សាយ​ផ្ទាល់​កម្មវិធី​ឬ​ហ្គេម​ណា​មួយ​ទៅ​កាន់​អ្នក​គាំទ្រ នៅ​លើ​បណ្ដាញ​សង្គម​មាន​ដូច​ជា YouTube, Facebook ជា​ដើម។ មាន​កម្មវិធីជា​ច្រើន ប៉ុន្តែ Sabay ណែនាំ​ ៥ កម្មវិធី​ដែលមាន​ការ​ពេញនិយមបំផុត​ បំពេញ​តម្រូវ​ការ​ផ្នែក​ផ្សាយ​ផ្ទាល់ បាន​ល្អ​ជា​ទី​គាប់​ចិត្ត។

+តម្រូវ​ការ​នៃ​ការ​ផ្សាយ​ផ្ទាល់

  • ឧបករណ៍​សម្រាប់​ផ្សាយ​ផ្ទាល់ (កាមេរ៉ា​ថត​ឬ​ឧបករណ៍​ហ្គេម) .- វេទិកា​ផ្សាយ​ផ្ទាល់ (YouTube ឬ Facebook)
  • ឧបករណ៍ AV.io 4K អាច​ដោត​ភ្ជាប់​ពី​តំណ​ក្រៅ​ទៅ​ប្រព័ន្ធ​ផ្សាយ
  • ប្រព័ន្ធ​អ៊ីនធឺណិត​ដើរ​លឿន។​ ​​ ​​១.Open Broadcaster Software

OBS ជា​កម្មវិធី Free ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដែល​អ្នក​ទើប​ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​ដំបូងៗ អាច​សាកល្បង​បាន។ ជា​ប្រភេទ​កម្មវិធី Open Source មាន​ន័យ​ថា​កូដ​ដើម​នៃ​កម្មវិធី អាច​ឲ្យ​រាល់​គ្នា​យក​ទៅ​កែច្នៃ​ឬ​ពង្រឹង​បន្ថែម​បាន។

​​ដំណើរការ​យ៉ាង​រលូន​ជាមួយ​ហ្គេម​ ដែល​មាន​ក្រាហ្វិក​ធំ​ក្ដី អ្នក​អាច​ផ្សាយ​ផ្ទាល់​ទៅ​កាន់​បណ្ដាញ​សង្គម​ជា​ច្រើន​ដូច​ជា Twitch, YouTube, DailyMotion, Hitbox ជាដើម។ អ្នក​អាច​ភ្ជាប់​នៃ​ឧបករណ៍​ខាង​ក្រៅ ឆ្លង​កាត់​ដុំ AV.io 4K ទៅ​កាន់​កុំព្យូទ័រ រួច​ដំណើរការ​ OBS ប្រើប្រាស់​ជា​ធម្មតា​និង​មាន​ភាព​ងាយ​ស្រួល។

ចុច​ទាញ​យក OBS

២.VMix Live Production

ទាំង​ការ Record Screen និង Streaming អ្នក​មិន​ផ្សាយ​ផ្ទាល់​លើស​ពី​កម្រិត HD បាន​ឡើយ សម្រាប់​ប្រភេទ Free Version លុះ​ត្រា​តែ​អ្នក​ចំណាយ​ថវិកា​បន្ថែម​ទើប​អាច​ផ្សាយ​ដល់​កម្រិត 4K បាន។ មិន​ខុស​ពី​កម្មវិធី Epiphan និង Pearl-2 សម្រាប់ Vmix អ្នក​អាច​បញ្ចូល​ EffecT ទៅ​ក្នុង​វីដេអូ​ព្រម​គ្នា​អំឡុង​ពេល​ផ្សាយ​ផ្ទាល់​បាន​យ៉ាង​ងាយ​ស្រួល។

ចុច​ទាញ​យក Vmix

៣.Telestream Wirecast

ក្រៅ​ពី​ជំនាន់ Trail Version ជា​ប្រភេទ​កម្មវិធី​ដាក់​លក់​មាន​តម្លៃ ៦៩៥ ដុល្លារ ប៉ុន្តែ​ Wirecast បង្កប់​នូវ​មុខងារ​មាន​អត្ថប្រយោជន៍​ជា​ច្រើន សម​ល្មម​នឹង​បង្ខំ​ឲ្យ​អ្នក​ហ៊ាន​ចំណាយ​លុយ​ទៅ​លើ​វា។​ ចំពោះ Pro Version អ្នក​អាច​បញ្ចូល Input Source ដូច​ជា IP Camera និង Web Stream (រួម​មាន RTMP, MMS, HTTP) បន្សំ​មុខងារ​ផ្សេង​ទៀត​ដូច​ជា​ការ​គ្រប់គ្រង​ប្រព័ន្ធ​សម្លេក, បង្ហាញ​ផ្ទាំង​តារាង​ពិន្ទុ, ការ​សារ​ចុះ​ឡើង និង​ប្លង់​បន្លំ​ភ្នែក Virtual Set។

ចុច​ទាញ​យក Wirecast

៤.XSplit Broadcaster

Xsplit Broadcaster អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​បទពិសោធន៍​ងាយស្រួល នៃ​ផ្ទៃ​កម្មវិធី​សាមញ្ញ​សម្រាប់​ការ​ផ្សាយ​ផ្ទាល់។​ ជំនាន់ Free អ្នក​អាច​ផ្សាយ​ផ្ទាល់​នូវ​កម្រិត HD បាន ដោយ​គាំទ្រ​នូវ​មុខងារ​តូចៗ​មួយ​ចំនួន ខណៈ​ជំនាន់ Personal និង Premium Version បើក​ឲ្យ​អ្នក​ផ្សាយ​ផ្ទាល់​ច្បាស់​ដល់​កម្រិត Full HD និង​មុខងារ Enhanced Production។​

ចំពោះ​ការ​ផ្សាយ​ផ្ទាល់​ហ្គេម​វិញ អ្នក​នឹង​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង ព្រោះ​វា​មាន​មុខងារ In-Game Production Control, ការ​ប្ដូរ​ផ្ទៃ​ពណ៌​រូប​ភាព, ការ​គូស​គំនូស​តាង​លើ​វីដេអូ, មុខងារ​នៃ​បណ្ដាញ​សង្គម​និង​ជា​ច្រើន​ទៀត។

ចុច​ទាញ​យក​ Xsplit

៥.VIDBlaster

ចំណុច​ពិសេស​ម្យ៉ាង​នៃ VIDBlaster ក្រៅ​ពី​ការ​បង្កើត​ប្លង់​បន្លំ​ភ្នែក (Virtual Set) ហើយ វា​ក៏​មាន​មុខងារ Video Conference ដើម្បី​ទាក់ទង​ជាមួយ​អ្នក​ផ្សាយ​ផ្ទាល់​ឯ​ទៀត និង​បង្ហាញ​ក្នុង​ពេល​តែ​មួយ​ព្រម​គ្នា។

មាន​ជា​ជំនាន់ Home, Pro, Studio និង Broadcast ដោយ​មាន​មុខងារ Video Swithcing និង ISO Recording នៅ​លក្ខខណ្ឌ 50/60fps។​

ចុច​ទាញ​យក VIDBlaster

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ epiphan   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម