តាមពិតក្នុងកាមេរ៉ា មានពាក្យសម្ងាត់ច្រើនយ៉ាងនេះ
- 2017-10-18 02:16:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតក្នុងកាមេរ៉ា មានពាក្យសម្ងាត់ច្រើនយ៉ាងនេះ
ចន្លោះមិនឃើញ
ដូចបានបង្ហាញកាលពីអត្ថបទមុន ដែលទាក់ទងនឹងពាក្យសម្ងាត់កាត់ខ្លីៗ បង្កប់អត្ថន័យដ៏សំខាន់ក្នុងការគ្រប់គ្រងកាមេរ៉ាដូចជាអក្សរ A B C D E F។ ដូច្នេះ ក្រុមការងារ Sabay សូមបង្ហាញបន្ថែមទាក់ទងនឹងអត្ថន័យលើកាមេរ៉ា ពីអក្សរ G H I J K L។
**អក្សរ G**
ខ្សែកោងពន្លឺនៃ Color spectrum (បណ្ដុំពណ៌ផ្សេងៗ) ដែលបង្ហាញលើ Monitor កុំព្យូទ័រ, Printer ឬ Scanner។
Gain សំដៅលើទំនាក់ទំនងរវាង Signal ចូល និង Signal ចេញ នៃប្រព័ន្ធអេឡិចត្រូនិក។ កម្រិតខ្ពស់នៃ Gain អាចពង្រីកដល់ Signal ដែលធ្វើឲ្យមានកម្រិតខ្ពស់នៃ Brightness (ភាពភ្លឺ) និង Contrast។ កម្រិតទាបនៃ Gain នឹងធ្វើឲ្យរូបភាពងងឹត និង Contrast មានលក្ខណៈស្រទន់។ ការកែប្រែ Gain មានផលប៉ះពាល់ដល់ភាពប្រែប្រួលទៅនឹងពន្លឺនៃ CCD ឬ CMOS sensor។
Graphic Interface បានរចនាឡើងដោយ CompServe សម្រាប់ប្រើប្រាស់រូបភាពលើ Online ដែលជារូបភាពប្រភេទ 8-bit ឬ ពណ៌ ២៥៦។
បច្ចេកវិទ្យាសម្រាប់បង្កើតនូវទីតាំង Objects ដែលអាស្រ័យតាមផែនដី ដោយប្រើប្រាស់អាំងតេក្រាលទទួលបានពីផ្កាយរណបដែលវិលជុំវិញ។ អាំងតេក្រាលទាំងនេះអាចបញ្ចូលក្នុង Header នៃរូបភាព ដែលអាចដឹងពីទីតាំងរូបភាពបានថត។
សំដៅលើកាមេរ៉ា Interface ដែលទាញប្រយោជន៍ពីសមត្ថភាព Graphic របស់កុំព្យូទ័រក្នុងការធ្វើឲ្យកម្មវិធីកាន់តែងាយស្រួលប្រើប្រាស់។
អក្សរ H
វិធីសាស្ត្រនៃការកែតម្រូវនូវកាមេរ៉ា, Scanner, printer ឬ Monitor ដោយប្រើប្រាស់ Hardware ពិសេសៗដូចជា Colorimeters, densitometers និង Spectrometers។
កាមេរ៉ា Digital single lens reflex (DSLR) ដែលអាចថតវីដេអូមានគុណភាពខ្ពស់បាន។
រូបតំណាងនៃតម្លៃ Exposure របស់រូបភាព។ Histogram ភាគច្រើនស្ថិតក្នុងទម្រង់ក្រាហ្វដោយបង្ហាញនូវតម្លៃពន្លឺនៃ Shadows, midtones និង Highlights របស់រូបភាព។ ពេលពិនិត្យមើល Histogram ចំណុច Shadows ស្ថិតនៅខាងឆ្វេងនៃក្រាហ្វ, ចំណុច Highlights ស្ថិតនៅខាងស្ដាំ និង Midtones ស្ថិតនៅផ្នែកកណ្ដាលនៃក្រាហ្វ។
Hot shoe ស្ថិតនៅផ្នែកខាងលើកាមេរ៉ា សម្រាប់ភ្ជាប់នូវឧបករណ៍ដទៃទៀតរួមមាន Electronic flash, Wireless transmitter, external microphones, electronic viewfinders, GPS devices និង Field monitors។
អក្សរ I
ស្តង់ដារ Color-management ដែលទទួលស្គាល់ជាសកលសម្រាប់បញ្ជាក់ពីលក្ខណៈពណ៌នៃ Devices (scanners, កាមេរ៉ា, Monitor និង Printer) ដើម្បីរក្សាបាននូវស្ថិរភាពពណ៌ត្រឹមត្រូវនៃរូបភាពពីចំណុចនៃការថតតាមរយៈដំណាក់កាលនៃការផលិត។
រក្សាលំនឹងរូបភាព
វិធីសាស្ត្រ Print ដែល Printer បាញ់នូវ Micro-jet នៃទឹកថ្នាំអ៊ីយ៉ូដនៅលើសន្លឹកក្រដាសក្នុងទំហំដំណក់តូចៗត្រឹម ២ Picoliters (ខ្នាត)។ បន្ទះម៉ាញេទិចលើផ្លូវរបស់ទឹកថ្នាំតម្រង់ទឹកថ្នាំទៅលើក្រដាសទៅតាមរូបរាង និងគំរូដែលចង់បានដើម្បីបង្កើតជារូបភាព។
Interlaced video ត្រូវបានប្រើប្រាស់ជាបច្ចេកទេសក្នុងការថតវីដេអូដែលរូបភាពមានពីរ Fields នៃទិន្នន័យដែលបានថតនូវ Frame ដាច់ពីគ្នា ហើយ Replay ដែលមានបែបបទជា Flicker-free។ Ficker-free ផ្តល់នូវ Video display ក្នុងការប្រតិបត្តិការនូវកម្រិត Refresh ខ្ពស់ដើម្បីកាត់បន្ថយនូវផ្នែកនៃ Screen flicker (បន្ទាត់ឆ្នូតខ្មៅនៅពីលើអេក្រង់។ Interlaced video ប្រើប្រាស់នូវ Storage តិចជាងការថតវីដេអូលក្ខណៈ Progressively (ជាបន្តបន្ទាប់)។
អត្រា Film speed (ល្បឿនភាពយន្ត) ដែលបង្ហាញនូវចំនួននៃភាពប្រែប្រួលទៅនឹងពន្លឺរបស់ Image sensor។ ចំនួនកាន់តែខ្ពស់ បម្រែបម្រួល Sensor កាន់តែលឿន។ កាមេរ៉ាពីមុនមិនមាននូវអត្រា ISO ជាក់លាក់នោះទេ ដោយកាមេរ៉ាដំណើរការទៅតាមវិធីមួយក្នុងការកែតម្រូវភាពប្រែប្រួលទៅនឹងពន្លឺ។ កាមេរ៉ាភាគច្រើនមានអត្រា ISO ជាមូលដ្ឋានប្រហែល ១០០ ប៉ុន្តែអាចពង្រីកបានច្រើនទៀតដើម្បីថតនូវរូបភាពច្បាស់ល្អក្រោមលក្ខខណ្ឌមានពន្លឺទាប។ ពេលថតដោយពង្រីកកម្រិត ISO គុណភាពរូបភាពនឹងអាចប៉ះពាល់ដោយមានគ្រាប់តូចៗលើរូបភាព ដូចជា Noise ជាដើម។
អក្សរ J
មានរូបរាងជាជណ្ដើរឡើងនៃបន្ទាត់កោង ឬត្រង់ក្នុង File រូបភាព។ Pixels កាន់តែតូច ហើយចំនួនវាកាន់តែខ្ពស់ ដែលមានបង្ហាញភាពច្បាស់តិចជា Jaggies។ Jaggies មានលើការថតរូបនៅកម្រិត Resolving power (សមត្ថភាពនៃ Opitical ក្នុងការបែងចែកនូវរូបភាពដែលនៅជិតគ្នា) ទាប និងកាមេរ៉ាប្រភេទ Hello Kitty។
ទម្រង់ស្តង់ដារសម្រាប់ការ Compress រូបភាពក្នុង Device។ JPEG ជាទម្រង់ Compression lossy ដែលអាចកាត់បន្ថយនូវ File រូបភាពប្រហែលជា ៥% នៃទំហំធម្មតា។ លទ្ធផលនៃការ Decompression នូវ File អាចបណ្ដាលឲ្យមាន Blockiness, jaggies ឬ Pixelization (បង្ហាញលក្ខណៈព្រាលជាគ្រាប់ៗ លើតំបន់ណាមួយ) ក្នុងរូបភាពមួយចំនួន។ កម្រិត Compression កាន់តែខ្ពស់ ឱកាសមាននូវ Pixelization ឬ Blockiness កាន់តែច្រើន។ ចំនួន Pixel កាន់តែខ្ពស់ ឱកាសមាន Pixelization កាន់តែតិច។
អក្សរ K
1,024 bytes ស្មើនឹង 1kB (Kilobyte) សំដៅលើទំហំនៃ File រូបភាព ដែលទាក់ទងទៅនឹងចំនួនព័ត៌មាន ឬទិន្នន័យរូបភាព ដែល File រក្សាទុក។
អក្សរ L
ទាក់ទងនឹង Color space ប្រភេទ Linear (RGB និង CMYK ជា Color space ប្រភេទ Non-linear) ដែលប្រើប្រាស់ពន្លឺជាមធ្យោបាយក្នុងការបង្កើននូវ Contrast និង Color saturation។
ឬហៅថា Shutter lag ដែល Lag time (រយៈពេលខ្លីក្នុងការសម្រេចអ្វីមួយ) សំដៅលើការពន្យារពេលដែលពេលខ្លះកើតឡើងរវាងរយៈពេលដែលប៊ូតុង Shutter ត្រូវបានចុច និងរយៈពេលដែល Shutter ដំណើរការ។
អេក្រង់ LCD មាននៅផ្នែកខាងក្រោយនៃកាមេរ៉ា អាចឲ្យអ្នកពិនិត្យមើលនូវរូបភាពដែលអ្នកនឹងថត។ LCDs ប្រើនូវ Polarizing material ចំនួនពីរសន្លឹកជាមួយនឹង Liquid crystal។ ចរន្តអគ្គិសនីឆ្លងកាត់នូវ Liquid បណ្ដាលឲ្យ Crystal ធ្វើការតម្រឹម ដូច្នេះពន្លឺមិនអាចឆ្លងកាត់បានទេ។ Crystal នីមួយៗ ដូចទៅនឹង Shutter ដែលអាចឲ្យពន្លឺឆ្លងកាត់ ឬរារាំងពន្លឺ និងផលិតនូវរូបភាពមានពណ៌ ឬ មានលក្ខណៈ Monochrome។
ប្រភេទនៃថ្មដែលអាចសាកប្រើម្ដងទៀតបាន ដែលដើមឡើយបង្កើតសម្រាប់ប្រើប្រាស់ជាមួយនឹង Camcorders ហើយបច្ចុប្បន្នត្រូវបានប្រើប្រាស់ជាប្រភពថាមពលសម្រាប់ កាមេរ៉ា និង Camcorder ភាគច្រើន។
បច្ចេកទេសក្នុងការ Compress ទិន្នន័យដែលអាចកាត់បន្ថយនូវភាពលម្អិតនៃ File រូបភាព។ បច្ចេកទេស Compress វីដេអូភាគច្រើនប្រើប្រាស់នូវការ Compress ប្រភេទ Lossy។
ប្រើប្រាស់ជាមួយនឹងរូបភាព ដែល Low-pass filter បានដាក់បញ្ចូលក្នុង Sensor ជាច្រើន ដើម្បីទប់ស្កាត់នូវ Aliasing និង Moiré៕
ចុចអានបន្ត ៖