ពាក្យ​បច្ចេកទេស​ក្នុង​កាមេរ៉ា ដែល​អ្នក​អាន​ដាច់ តែ​មិន​ដឹង​មាន​ន័យ​ថា​យ៉ាង​ម៉េច​!

  • 2017-10-15 07:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ម្សិល​មិញ ក្រុម​ការងារ​បាន​​ពន្យល់​​​អត្ថន័យ​ពាក្យ​បច្ចេក​ទេស​​ខ្លីៗ​​លើ​កាមេរ៉ា​តាមលំដាប់​​អក្ខរក្រម​ចាប់ពី​អក្សរ A។ ថ្ងៃ​នេះ នឹង​​បន្ត​ពន្យល់​ពាក្យ​​​មួយ​ចំនួន​ទៀត​ដែល​ត​ទៅ​អក្សរ​ B ទៅ C។

@Barrel Distortion ៖ Barrel distortion ជា​ធម្មតា​កើត​មាន​ឡើង​​ ពេល​ប្រើប្រាស់​ Wide-angle lens និង​លើ​កាមេរ៉ា​មាន​តម្លៃ​ធូរ​ថ្លៃ​។ ភាគច្រើន​អាច​សម្គាល់​លើ​រូបភាព​មាន​បន្ទាត់​ស្រប​គ្នា​ក្នុង​ផ្ទៃ​បញ្ឈរ​ ឬ​ផ្តេក​។

@Batch Scan ៖ សំដៅ​លើ​សមត្ថភាព​ក្នុង​ការ​ Scan និង​ Process ច្រើន​ជាង​រូបភាព​មួយ​ ក្នុង​សកម្មភាព​តែ​មួយ​។ Batch scan គួរ​ប្រើប្រាស់​ពេល​រាល់​រូបភាព​ដែល​ត្រូវ​ Scan មាន​តម្លៃ​ Tonal ស្មើ​គ្នា​។

@Bit ៖ Bit (binary digit) ជា​ខ្នាត​តូច​បំផុត​នៃ​ព័ត៌មាន​ ដែល​ 8 bits ស្មើ​នឹង​ 1byte។ រូបភាព​ត្រូវ​បាន​កំណត់​ដោយ​ចំនួន​ Bit ដែល​តំណាង​ឲ្យ​ Pixel នីមួយៗ​។ រូបភាព​ 1-bit ជា​ Monochrome។ រូបភាព​ 8-bit អាច​ប្រើប្រាស់​ពណ៌​បាន​ ២៥៦ ឬ​ Grayscale ខណៈ​ រូបភាព​ 24 ឬ​ 32-bit អាច​ប្រើប្រាស់​បាន​កម្រិត​ពណ៌​កាន់​តែ​ច្រើន​។

@Bitmap ៖ វិធីសាស្ត្រ​នៃ​ការ​រក្សា​ទុក​នូវ​ព័ត៌មាន​ដោយ​រៀបចំ​នូវ​រូបភាព​ពី​មួយ​ Bit ទៅ​ មួយ​ Bit។ ដង់ស៊ីតេ​ Pixels កំណត់​នូវ​លក្ខណៈ​ច្បាស់​នៃ​ Resolution របស់​រូបភាព​។ File រូបភាព​ភាគច្រើន​ត្រូវ​បាន​ Bitmap។ រូបភាព​ Bitmap អាច​ប្រើប្រាស់​បាន​លើ​គ្រប់​ប្រភេទ​កុំព្យូទ័រ​។

@Blocked Shadows ៖ ការ​បាត់បង់​ភាព​លម្អិត​នៃ​ស្រមោល​ក្នុង​រូបភាព​ ​កើតឡើង​ពី​ការ​កំណត់​ពន្លឺ​ទាប​ (ងងឹត​) ឬ​រូបភាព​ចាប់​យក​ដោយ​ Image sensor មាន​ Resolution ទាប​។

Bloomings ៖ សំដៅ​លើ​ចំណុច​​ភ្លឺ​នៅ​ជុំវិញ​​ File រូបភាព​។ Blooming បណ្តាល​មក​ពី​ពេល​ផ្នែក​នៃ​ Image sensor ក្នុង​កាមេរ៉ា​ត្រូវ​បាន​កំណត់​ពន្លឺ​ភ្លឺ​ពេក​។​

@Blowout ៖ Blowout កើត​ពី​ការ​កំណត់​ពន្លឺ​ភ្លឺ​ជ្រុល​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ភាព​លម្អិត​នៃ​តំបន់​ Highlight លើក​លែង​តែ​ File រូបភាព​ Raw ដែល​ថត​ក្នុង​កម្រិត​ ២ stops ក្នុង Exposure ដែល​អាច​កែតម្រូវ​ពេល​ក្រោយ​បាន​។

@BMP ៖ ទម្រង់​ File bit-mapped ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ Microsoft Windows។ ទម្រង់​ BMP អាច​ប្រើប្រាស់​ជាមួយ​នឹង​ RGB, indexed-color, grayscale និង​ Bitmap color mode។

@Bokeh ៖ សំដៅ​ការ​ Focus ​រូបភាព​លក្ខណៈ​ព្រាល Depth of field។ Bokeh បង្ហាញ​​រង្វង់​មូល​តូចៗ​ក្នុង​តំបន់​មិន​ច្បាស់​។

@Bracketing ៖ ទាក់ទង​នឹង​ការ​ថតរូប​ជាច្រើន​លើ​ទិដ្ឋភាព​តែ​មួយ ដោយ​​ធ្វើការ​រួម​បញ្ចូល​រូបភាព​ច្រើន​ដោយ​ជ្រើសរើស​តំបន់​ Highlight ល្អ​បំផុត​ ទៅ​ជា​រូបភាព​តែមួយ​។

@Buffer Memory ៖ Buffer memory ធ្វើការ​រក្សាទុក​នូវ​ទិន្នន័យ​ដោយ​រង់ចាំ​ការ​ដំណើរការ​ក្នុង​កាមេរ៉ា​។ Buffer អាច​ឲ្យ​កាមេរ៉ា​បន្ត​ថត​នូវ​រូបភាព​ថ្មី​ ដោយ​មិន​បិទ​ខណៈ​រូបភាព​មុន​ដំណើរការ​។ Printer ក៏​ប្រើប្រាស់​នូវ​ Buffer ដែល​អាច​ឲ្យ​អ្នក​ Print ទិន្នន័យ​ជា​បន្តបន្ទាប់​បាន​។

@Burst Rate ៖ ចំនួន​រូបភាព​ដែល​ត​ជាប់​គ្នា​លើ​កាមេរ៉ា​អាច​ថត​បាន​ជា​បន្តបន្ទាប់​។  ដើម្បី​ថត​នូវ​បណ្ដុំ​រូបភាព​ កាមេរ៉ា​ត្រូវ​បាន​ Lock ចូល​ទៅ​កាន់​ Burst mode ឬ​ Continuous mode។

@Card Reader/Writer ៖ ឧបករណ៍​ដែល​អាចបញ្ជូន​ទិន្នន័យ​ដោយ​ផ្ទាល់ ដោយ​​អាច​ដក​ដាក់​​ពី​ម៉ាស៊ីន​ទៅ​កាន់​កុំព្យូទ័រ​ ដោយ​មិន​ភ្ជាប់​កាមេរ៉ា​ដោយ​ផ្ទាល់​ទៅ​កាន់​កុំព្យូទ័រ​។

@CCD (Charge-Coupled Device) ៖ វា​អាច​​បម្លែង​នូវ​រូបភាព​លក្ខណៈ​ Optical ទៅ​ជា​ Electronic signal។ CCD ផ្ទុក​នូវ​ក្រឡា​តូចៗ​, Light-sensitive mechanism (Pixels) ដែល​បង្កើត​នូវ​ Electronic pulse ពេល​ Charge តាម​អេឡិចត្រូនិក​ និង បង្ហាញ​ជា​ពន្លឺ​។ Pulse ទាំងនេះ​ដំណើរការ​ជាមួយ​នឹង​ Pixels នៅ​ជុំវិញ​រាប់​លាន​ ដើម្បី​ផលិត​រូបភាព​។ CCDs និង​ CMOS (Complementary Metal Oxide Semiconductor) sensor ជា​បច្ចេកវិទ្យា​មាន​ការ​និយម​ប្រើ​សម្រាប់​រូបភាព​ឌីជីថល​។

@CCD, Linear ៖ Aka scanner ប្រភេទ​ CCD, linear CCD ជា​ Sensor មាន​លក្ខណៈ​វែង​ និង​ស្តើង​ដែល​ចាប់​យក​រូបភាព​ដោយ​ថត​នូវ​ចំនួន​ធំ​មួយ​នៃ​ Exposure មួយៗ​ ពេល​ Scan លើ​ Frame រូបភាព​ ដែល​ល្អ​បំផុត​សម្រាប់​ពេល​ Subject នៅ​នឹង​។ Linear CCD មាន​ការ​ប្រើប្រាស់​ច្រើន​សម្រាប់​ Technical applications។

@Chromatic Aberration ៖ Chromatic Aberration ឬ​ហៅថា​ Color fringing ដែល​កើតឡើង​ពេល​រលក​ចម្ងាយ​នូវ​បណ្ដុំ​ពណ៌​នៃ​រូបភាព​ មាន​លក្ខណៈ​មិន​ប្រក្រតី​។ Chromatic aberration ភាគច្រើន​អាច​សម្គាល់​លើ​គែម​នៃ​រូបភាព​ដែល​មាន​លក្ខណៈ​ Contrast ខ្ពស់​។ Chromatic aberration កើតឡើង​ភាគច្រើន​លើ​ Lens តម្លៃ​ធូរ​ថ្លៃ​ សូម្បី​តែ​ Optic ល្អ​បំផុត​ក៏​អាច​បង្ហាញ​នូវ​កម្រិត​ទាប​នៃ​ Chromatic aberration បាន​ដែរ​។

@CMOS (Complementary Metal Oxide Semiconductor) ៖ CMOS ជា​ប្រភេទ​ Image sensor ដែល​ CMOS chips ប្រើប្រាស់​ថាមពល​តិច​ជាង​ Sensor ប្រភេទ​ CCD ហើយ​ជា​បច្ចេកវិទ្យា​លើ​រូបភាព​ដែល​និយម​ប្រើប្រាស់​ក្នុង​កាមេរ៉ា​ DSLRs។ ថ្វី​បើ​ធ្លាប់​ជា​បច្ចេកវិទ្យា​កម្រិត​ទាប​ បើ​ប្រៀបធៀប​ទៅ​នឹង​ CCD sensor ក៏​ដោយ​ ប៉ុន្តែ​ CMOS sensor មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​ច្រើន​។

@CMY Color (Cyan, Magenta និង Yellow) ៖ ពណ៌​ទាំង​បី​នេះ​អាច​រួម​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ម្តង​ទៀត​នូវ​រាល់​ពណ៌​ដទៃ​ទៀត​។ ដូច​ទៅ​នឹង​ CMYK ដែរ​ CMY ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ Print (បោះពុម្ព​ ឬ​ផ្ដិត​) ដើម្បី​បង្កើត​នូវ​ពណ៌​ដែល​បាន​ឃើញ​ក្នុង​សន្លឹក​ Print ជាមួយ​នឹង​ដង់ស៊ីតេ​តិច​ក្នុង​លក្ខណៈ​ពណ៌​ខ្មៅ​ជាង​ ពណ៌​ CMYK។ ពណ៌ CMY ត្រូវ​បាន​ប្រើប្រាស់​លើ​ Desktop printer តម្លៃ​ថ្លៃ​។

@CMYK Color (Cyan, Magenta, Yellow, Black) ៖ CMYK ជា​ប្រភេទ​ Color space ប្រើប្រាស់​សម្រាប់​ Commercial offset printing។ CMYK ក៏​ជា​ប្រភេទ​ Color space ដែល​ដំណើរការ​សម្រាប់​ inkjet, laser, dye-sublimation និង​ Wax thermal printer ផង​ដែរ​។

@Codec ៖ Codec ជា​ទម្រង់​ File សម្រាប់​ថត​ជា​ File វីដេអូ​។ Codec និយម​ប្រើប្រាស់​មាន​ H.264, MJPEG, MPEG-4 AVC/H.264 និង​ AVCHD។

@Color Calibration ៖ ដំណើរការ​ដែល​ប្រភព​រូបភាព​ (បាន​ពី​ កាមេរ៉ា​ ឬ​ Scanner), Monitor និង​ Printer ត្រូវ​បាន​កែតម្រូវ​ក្នុង​ការ​ប្រើប្រាស់​ពណ៌​ស្តង់ដារ​ដូចគ្នា​ ឬ​ស្រដៀង​គ្នា​ ឧទាហរណ៍​ Adobe RGB, sRGB។ វា​អាច​ធានា​បាន​ថា​រូបភាព​ដែល​បង្ហាញ​លើ​ Monitor មាន​នូវ​កម្រិត​ពណ៌​ដូច​នឹង​រូបភាព​ដែល​បាន​ផ្ដិត​។

@Color Depth ៖ ចំនួន​ពណ៌​ដែល​តំណាង​ដោយ​ផ្នែក​នៃ​ Hardware ឬ​ Software។ Color depth ពេល​ខ្លះ​សំដៅ​លើ​ Bit depth ដោយសារ​វា​ទាក់ទង​ទៅ​នឹង​ចំនួន​ Bits ដែល​ប្រើប្រាស់​សម្រាប់​ Pixels នីមួយៗ​។ ឧទាហរណ៍​ កាមេរ៉ា​ 24-bit មាន​នូវ​ Color depth ពីរ​ (ពីរ​ bits នៃ​ពណ៌​) មាន​ Dynamic range ចំនួន​ពណ៌​ ១៦,៧៧៧,២១៦។ ស្រដៀង​គ្នា​ដែរ​ Monitor ពណ៌​ 8-bit ធូរ​ថ្លៃ​អាច​ផលិត​ឡើង​វិញ​តែ​ ២៥៦ ពណ៌​ ដែល​តិច​ជាង​កម្រិត​ពណ៌​ផ្ទុក​ក្នុង​ File រូបភាព​ ថត​ដោយ​ស្ទើរ​តែ​គ្រប់​កាមេរ៉ា​។

@Color Management ៖ ប្រព័ន្ធ​សម្រប​សម្រួល​ និង​កែតម្រូវ​នូវ​ Color space នៃ​កាមេរ៉ា​, Scanner, Monitor និង​ Printer ដើម្បី​ធានា​ថា​ ពណ៌​ និង​តម្លៃ​ Tonal នៃ​រូបភាព​ដែល​អ្នក​ឃើញ​លើ​អេក្រង់​ ត្រូវ​គ្នា​នឹង​រូបភាព​បាន​ Print។

@Color Palette ៖ Palette ជា​បណ្ដុំ​ពណ៌​ដែល​មាន​លក្ខណៈ​ស៊ី​គ្នា​ល្អ​ ទៅ​នឹង​ពណ៌​មួយ​។ ឧទាហរណ៍​ ប្រព័ន្ធ​កុំព្យូទ័រ​ជាច្រើន​អាច​បង្ហាញ​នូវ​ ១៦ លាន​ពណ៌​ផ្សេង​គ្នា​ ប៉ុន្តែ​កម្មវិធី​ប្រើប្រាស់​តែ​ ២៥៦ ពណ៌​ក្នុង​ពេល​មួយ​ដង​ បើសិនជា​ Display ស្ថិត​ក្នុង​ Mode ពណ៌​ ២៥៦។ Palette របស់​ប្រព័ន្ធ​កុំព្យូទ័រ​ មាន​នូវ​ ១៦ លាន​ពណ៌​ ប៉ុន្តែ​ Palette របស់​កម្មវិធី​មាន​តែ​សំណុំ​ពណ៌​ ២៥៦ ប៉ុណ្ណោះ​។

@Color Space ៖ កម្រិត​ពណ៌​ដែល​អាច​ផលិត​ឡើង​លើ​ Monitor កុំព្យូទ័រ​ ដែល​ភាគច្រើន​ប្រើប្រាស់​សម្រាប់​រូបភាព​មាន​ RGB និង​ Wider-gamut Adobe RGB (១៩៩៨)។

@CompactFlash Card (CF) ៖ Flash memory device ដែល​មាន​ការ​និយម​ប្រើប្រាស់​ច្រើន​ ដោយ​មិន​ដូច​ទៅ​នឹង​ MicroDrive នោះ​ទេ​ CF cards ថ្មី​នេះ​មាន​លក្ខណៈ​ Solid state (សៀគ្វី​ ឬ​ Device បង្កើត​ពី​ធាតុ​រឹង​), ដំណើរការ​ល្អ​ និង​អាច​ប្រតិបត្តិការ​ក្រោម​លក្ខខណ្ឌ​បរិយាកាស​ក្តៅ​បាន​។ សម្រាប់​ទម្រង់​ CF cards មាន​ការ​ប្រើប្រាស់​ថមថយ​ជា​ Data storage ក្នុង​កាមេរ៉ា​ទំហំ​តូច​ ដោយ​ប្រើប្រាស់​ជំនួស​វិញ​នូវ​ SD ឬ​ SDHC ឬ​ SDXC memory។

@Compression ៖ វិធីសាស្ត្រ​ក្នុង​ការ​កាត់បន្ថយ​នូវ​ទំហំ​​ File រូបភាព​ក្នុង​ការ​បន្ថយ​ទំហំ​រក្សា​ទុក​ក្នុង​ Memory card និង​ Hard drive។ បច្ចេកវិទ្យា​ Lossless ធ្វើការ​ Compress ទិន្នន័យ​រូបភាព​ដោយ​មិន​លុប​នូវ​ភាព​លម្អិត​ ខណៈ​បច្ចេកវិទ្យា Lossy ធ្វើការ​ Compress រូបភាព​ដោយ​លុប​នូវ​ភាព​លម្អិត​។ JPEG (Joint Photographic Experts Group) ជា​ទម្រង់​ Lossy compression ដែល​បាន​ប្រើប្រាស់​ដោយ​ JPEG, PDF និង​ ទម្រង់​ File ភាសា​ PostScript។ ទម្រង់​វីដេអូ​ភាគច្រើន​ក៏​ជា​ទម្រង់​ Lossy ផង​ដែរ​។ File TIFF មិន​ដូច្នេះ​ទេ​ ហើយ​មាន​លក្ខណៈ​ល្អ​ជាង​ JPEGs និង​ ទម្រង់​ File lossy ផ្សេង​ទៀត​ផង​ដែរ​។​

@Color Temperature ៖ Linear scale សម្រាប់​កំណត់​នូវ​លក្ខណៈ​ពណ៌​នៃ​ Ambient light (ពន្លឺ​ដែល​បាន​បង្ហាញ​ក្នុង​ទិដ្ឋភាព​ មុន​ពន្លឺ​ដទៃ​ទៀត​ ត្រូវ​បាន​បន្ថែម​) ជាមួយ​នឹង​ពន្លឺ​ស្រទំ​ (ពណ៌លឿង​) ដែល​កំណត់​ក្នុង​ចំនួន​ទាប​ និង​ពន្លឺ​ស្រលះ​ (ពណ៌​ខៀវ​) ដែល​កំណត់​ក្នុង​ចំនួន​ខ្ពស់​។

Colorimeter Hardware device បាន​រចនា​ឡើង​ដើម្បី​វិភាគ​នៃ​លក្ខណៈ​ពណ៌​។

តាម​ដាន​អត្ថបទក្រោយៗដើម្បីដឹងពីអត្ថន័យពាក្យ​បច្ចេកទេស​បន្ថែមទៀត៕

ចុច​អាន​បន្ត​៖

ប្រភព៖ Bh Photo Video   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទពេញនិយម