ភាពយន្តភាគខ្មែរ២រឿង ប្រកាសចេញថតហើយបែរជាសម្រេចប្ដូរតួសម្ដែងវិញ
- 2017-10-20 04:23:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តភាគខ្មែរ២រឿង ប្រកាសចេញថតហើយបែរជាសម្រេចប្ដូរតួសម្ដែងវិញ
ចន្លោះមិនឃើញ
ចាប់តាំងពីឆ្នាំ២០១៦មក ភាពយន្តខ្មែរមានការរីកដុះដាលលំដាប់ ដោយគិតចាប់តាំងពីវីដេអូខ្លី ភាពយន្តខ្នាតខ្លី រឿងដុំ និងរឿងភាគជាដើម។ ដើម្បីឲ្យភាពយន្តនីមួយៗលេចចេញជារូបរាង ផលិតកម្ម ក៏ដូចជាក្រុមហ៊ុន ត្រូវចំណាយថវិកា និងពេលវេលាជាច្រើនដើម្បីជ្រើសរើសតួសម្ដែងឲ្យសក្ដិសមទៅតាមសាច់រឿង តែក្នុងនោះមានភាពយន្តដល់ទៅ៣រឿងដែលក្រុងពាលីរួច និងប្រកាសចេញថតហើយបែរជាប្ដូរតួសម្ដែងទៅវិញ។
ហង្សបាក់ស្លាប
ភាពយន្តបែបស៊ីវិល័យដែលប្រកាសចេញថតដើមឆ្នាំ២០១៦ដោយមានតារាកូនកាត់អាល្លឺម៉ង់ សូ ម៉ៃយ៉ា ជាតួឯក និងបុរសសង្ហា អែតវីន ជាតួឯក។ ក្រោយមករឿងនេះត្រូវបានគេសម្រេចប្តូរតួស្រីទៅជា កញ្ញា ដួងម៉ានិច ជំនួសវិញ។
សូផាត
ភាពយន្តភាគដែលបំប្លែងចេញពីប្រលោមលោកល្បី ដែលPNN ប្រកាសចេញកាលពីខេមករាឆ្នាំ២០១៧នេះ មិនត្រឹមតែប្ដូរតួសម្ដែងពី កញ្ញា ម៉ាក់ សែនសូនីតា មកកញ្ញា លី គីម វិញទេ។ រឿងនេះថែមទាំងត្រូវប្ដូរចំណងជើងពី "សូផាត ម៉ាន់យ៉ាន" មកចំណងជើងដូចប្រលោមលោកដើមវិញគឺ "សូផាត"។
រាជិនីភូមិគ្រឹះ
ក្រោយមរណភាពតួអង្គសំខាន់ម្នាក់ គឺអ្នកនាង សាន ស្រីឡៃ លោក កៅ សីហា ដែលអ្នកដឹងនាំភាពយន្តបែបសម័យអាណានិគមនិយមបារាំងខាងលើ បានប្រកាសក្នុងបណ្ដាញសង្គមនាពេលថ្មីនេះ ដើម្បីស្វែងរកស្ត្រីម្នាក់ដែលមានមុខមាត់ស្រដៀងតារាស្រីខាងលើ មកថតបំពេញប្លង់ដែល ស្រីឡៃ មិនអាចបន្តថត៕